ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តបន្ទាយមានជ័យ​ជួបជុំ​មន្ត្រី​និង​និស្សិត​រៀន​ក្រៅ​ខេត្ត​សូត្រមន្ត​សុំ​សិរី​សួស្តី​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

​ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​សំណេះសំណាល​និង​ជប់លៀង​ជូន​មន្ត្រី​និង​និស្សិត​រៀន​ក្រៅ​ខេត្ត​និង​សូត្រមន្ត​សុំ​សិរី​សួស្តី​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​

ពិធី​បានធ្វើ​កាលពី​រាត្រី​ថ្ងៃ ៥ កើត និង​រសៀល​ថ្ងៃទី​៦​កើត ខែ ចែ​ត្រ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩-១០ ខែមេសា​ឆ្នាំ ២០១៩ នៅ​បរិវេណ​សាលាខេត្ត​នា​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ។​ពោលគឺ​មាន​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ គ​. ២០១៩ និង​ពិធី​សំណេះសំណាល​មន្ត្រីរាជការ យុវជន​និង​និស្សិត បន្ទាប់​ពូ​បានធ្វើ​ពិធីបួងសួង​នៅ​អ​សនៈសំ​ខាន់ៗ​ក្នុង​ខេត្ត​ចំនួន​៤​កន្លែង​កាលពី​ថ្ងែ​ទី​១០​ខែមេសា មក​នោះ​។​និង​សូត្រមន្ត​សុំ​សិរី​សួស្តី​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយបាន​យាង​និមន្ត​ព្រះ​រាជាគណ​:​និង​ជា​ព្រះ​មេគណ​ខេត្ត​ទាំង​២​គណ​:​គឺ​គណ​:​មហានិកាយ​និង​គណ​:​ធម្មយុត្តិ​និកាយ ព្រមទាំង​ព្រះ​បាល័ដ្ឋ​គណ ព្រះ​វិន័យធរ​គណ ព្រះ​ធម្មធរ​គណ ព្រះ​សមុហ៍​គណ និង​មន្ត្រី​សង្ឃ សូត្រមន្ត ប្រោស​ព្រុំ​បង្កក់​សិរី​សួស្តី ប្រសិទ្ធ​ពរជ័យ សុំ​សេចក្តីសុខ​ច​ចម្រើន នា​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ដែល​និង​ឈាន​មកដល់ នាពេល​ដ៍​ខ្លី​ខាងមុខនេះ ។​

ពោលគឺ​ថ្ងៃ អាទិត្យ ១០ កើត ខែ ចែ​ត្រ ព​.​ស ២៥៦២ រហូតដល់​ថ្ងៃ អង្គារ ១២ កើត ខែ ចែ​ត្រ ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី ១៤ ទី ១៥ និង​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ​២០១៩ ដែលជា​ទិវា​ដ៍​មហាប្រសើរ​ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា បានរៀបចំ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​។​និង​ជា​ពេលវេលា ប្រកបដោយ​ភាព​ឧ​ត្តុ​ង​ឧ​ត្ត​ម មហាប្រសើរ ក្នុង​ក្រុមគ្រួសារ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល ក្នុង​ការទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ទុ​ង្សា​ទេវី បុត្រី​ទី ១ នៃ កបិល​មហាព្រហ្ម​។​

ឆ្លៀត​ក្នុងឱកាស នក្ខត្ត​ឬ​ក្ស​នេះ​ផងដែរ ឯ​/​ឧ​អភិបាលខេត្ត សួន បវរ និង​លោកជំទាវ និង​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​ផ្សាយ​នូវ​បុណ្យ​កុសល់​នៃ​ពិធី​នេះ​ទៅ​គោរព​ជូន ថ្វាយ​ថ្នាក់ដឹកនាំ និង​ជូន​ម​ន្ត្រូ​ី​រាជការ កងកម្លាំង ប្រជាជន មហាជន​និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះដែរ​៕

IMG_5439 IMG_5443 IMG_5448 IMG_5455 IMG_5457

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130