ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Netanyahu ស្វែងរក​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ស្តាំនិយម​បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​

​អ៊ីស្រាអែល ៖ លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​ស្វែងរក​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ស្តាំនិយម​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​អ៊ីស្រាអែល​បើទោះបីជា​មានការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង​ពី​សម្ព័ន្ធភាព​និយម​កណ្តាល​ក៏ដោយ​។​

​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​បានកើត​ឡើង​ថ្វីបើ​មានការ​ចោទប្រកាន់​ពី​អំពើពុករលួយ​ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី​វ័យ​៦៩​ឆ្នាំ​រូបនេះ​ក៏ដោយ​ហើយ​គាត់​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ក្លាយជា​នាយករដ្ឋមន្ត្រី​ដែល​បម្រើការ​យូរ​បំផុត​របស់​អ៊ីស្រាអែល​នៅ​ចុង​ឆ្នាំនេះ​។​

​គណបក្ស​ឆ្វេងនិយម Likud របស់លោក Netanyahu នឹង​បញ្ចប់ទៅ​ជាមួយ​អាសនៈ​សភា​ក្នុង​ចំនួន​ស្រដៀង​គ្នា​ជាមួយ​គូប្រជែង​សំខាន់​របស់លោក​គឺ​គណបក្សនិយម​កណ្តាល Blue and White របស់​អតីត​មេបញ្ជាការ​យោធា​លោក Benny Gantz​។​ប៉ុន្តែ​លទ្ធផល​បាន​បង្ហាញថា គណបក្ស Likud រួមជាមួយ​គណបក្ស​ស្តាំនិយម​ដទៃទៀត​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​គឺ​នឹង​កាន់កាប់​អាសនៈ​ចំនួន​៦៥​នៅក្នុង​សភា​ដែលមាន​១២០​អាសនៈ​។​

​លោក Gantz បានទទួល​ស្គាល់​បរាជ័យ​កាលពី​រាត្រី​ថ្ងៃ​ពុធ​ហើយ​លទ្ធផល​ផ្លូវការ​ចុងក្រោយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​។​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Reuven Rivlin មាន​ជម្រើស​តិចតួច​ប៉ុន្តែ​ត្រូវតែ​ជ្រើស​រើសយក​លោក Netanyahu ។​ការចរចា​ដ៏​តឹងតែង​អំពី​រដ្ឋាភិបាលចម្រុះ​អាច​អូសបន្លាយ​ពេល​ច្រើន​ថ្ងៃ​ឬ​ច្រើន​សប្តាហ៍​។​

​លោក Rivlin បាន​និយាយថា លោក​នឹង​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ប្រធាន​គណបក្ស​នៅ​សប្តាហ៍​ក្រោយ​មុនពេល​ធ្វើការ​សម្រេចចិត្ត​។​ការិយាល័យ​របស់លោក​បាន​និយាយថា ការពិគ្រោះ​យោបល់​នឹងត្រូវ​ផ្សាយ​ផ្ទាល់​ទាំងស្រុង​ជា​លើកដំបូង​។​ការប្រកួតប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​រវាង​គណបក្ស​សំខាន់​ទាំង​ពីរបាន​នាំ​ឲ្យ​មាន​ភាពមិនប្រាកដប្រជា​បន្ទាប់ពី​ការបោះឆ្នោត​បាន​បិទ​កាលពី​យប់​ថ្ងៃ​អង្គារ​។​ទាំង​លោក Netanyahu និង​លោក Gantz បាន​អះអាង​អំពី​ជ័យជម្នះ​បន្ទាប់ពី​ការបោះឆ្នោត​៕

_100017093_7cddcdbd-e45e-4c56-8201-8ba414c50409

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130