ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង​ប្រជុំ​អនុម័ត​ជា​ផ្លូវការ គោលនយោបាយ​សេដ្ឋកិច្ច​ចុងក្រោយបង្អស់​

​កូរ៉េខាងជើង ៖ ឧត្ដម​សភា​ប្រជាជន​របស់​កូរ៉េខាងជើង​ត្រូវគេ​រំពឹងថា នឹង​កោះប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​អនុម័ត​ជា​ផ្លូវការ នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ចុងក្រោយបង្អស់ របស់​មេដឹកនាំ​លោក គីម ជុង​អ៊ុន និង​ការផ្លាស់ប្ដូរ​តាម​ដែល​អាចធ្វើ​ទៅបាន ក្នុងការ​ដោះស្រាយ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​ការបរាជ័យ​កិច្ចប្រជុំ​កំពូល​របស់លោក ជាមួយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ទីក្រុង​ហាណូយ​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន​រដ្ឋ​នានា​លោក គីម បានកំណត់​បើក​កិច្ចប្រជុំសភា​កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​លោក​បាន​ប្រាប់​អង្គប្រជុំ​នៃ​សមាជិក​ជាន់ខ្ពស់​គណបក្ស​ឲ្យ​បង្ហាញ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់ និង​គំនិត​ច្នៃប្រឌិត​ជម្នះ​ស្ថានភាព​តានតឹង​។​

​មន្ត្រី​កូរ៉េខាងជើង​ដែល​បាន​រិះគន់​ជំហរ​ដ៏​រឹងរូស​ដឹកនាំ​របស់​ក្រុមទី​ប្រឹក្សា​របស់លោក ត្រាំ ដែល​នាំ​ឲ្យ​បរាជ័យ​នៃ​ជំនួប​កំពូល​កាលពី​ថ្ងៃទី​២៧ ដល់ ២៨ ខែកុម្ភៈ​នោះ​ក៏បាន​បង្ហើប​ផងដែរ​ថា លោក គីម កំពុង​ពិចារណា​វិធីសាស្ត្រ​ថ្មី​មួយ​របស់លោក​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ ទន្ទឹម​នោះ​លោក​រំពឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ និង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទទួលបាន​ការលើកលែង​ទណ្ឌកម្ម​ពាណិជ្ជកម្ម គឺជា​កង្វល់​ដ៏​ធំ​បំផុត​របស់លោក គីម​៕

NK-US-1

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130