ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​១៨​ករណី ឃាត់ខ្លួន​មនុស្ស​៣០​នាក់​

​រាជធានី​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប ចំនួន​១៨​ករណី ក្នុងនោះ​មាន​ករណី​ប្រើប្រាស់​៩​ករណី និង​ជួញដូរ​៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣០​នាក់​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា លទ្ធផល​អនុវត្ត​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ចំនួន ២,២២២​ករណី ឃាត់​មនុស្ស ៤,៨០៣​នាក់ (​ស្រី​៣៩០​នាក់​) ក្នុងនោះ​មាន​ជនបរទេស​១២១​នាក់​ផងដែរ​៕

2AAD1101-0AA8-451C-BC4C-6B6B163FE52C

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130