ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន​២,០៣៨​គ្រឿង រកឃើញ​ល្មើសច្បាប់​៥៣៣​គ្រឿង (​ម៉ូតូ​៧៨%) អប់រំ​១៦៦​គ្រឿង និង​ពិន័យ​៣៦៧​គ្រឿងក្នុង​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ នៅ​ថ្ងៃទី​១១ ខែមេសា​នេះ ត្រួតពិនិត្យ​រួម បាន​ចំនួន​៦៥០​គ្រឿង​, អប់រំ ៨៤​គ្រឿង និង​ពិន័យ​២៩៤​គ្រឿង​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៤៩,២២៥​គ្រឿង រកឃើញ​យានយន្ត​ល្មើស​១០,៣២៣​គ្រឿង (​ម៉ូតូ​៧៧%) ក្នុងនោះ​អប់រំ​៣,៦៩៥​គ្រឿង និង​ពិន័យ ៦,៦២៨ គ្រឿង​៕

1-10-715x400

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130