ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ Arsenal ៖ ភាគរយ​នៅ​៥០-៥០​នៅឡើយ ទោះ​ឈ្នះ Napoli

​កីឡា ៖ អ្នកចាត់ការ​ក្លិប Arsenal លោក Unai Emery បាន​និយាយថា ក្ដីសង្ឃឹម​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Europa League គឺ​៥០​ភាគរយ​នៅឡើយ​ទេ ទោះបី​ឈ្នះ Napoli ២​ទល់នឹង​០ ជើង​ទី​១ វគ្គ​៨​ក្រុម កាលពី​យប់មិញ​ក្នុង​ដី​ខ្លួន​។​

២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​កាំភ្លើង​ធំ Arsenal រកបាន​ដោយ​កីឡាករ Aaron Ramsey នៅ​នាទី​ទី​១៥ និង Kalidou Koulibaly នៅ​នាទី​ទី​២៥​។​

​ក្រោយ​យប់​ការប្រកួត​លោក Emery បាន​និយាយថា “​ជើង​ទីមួយ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ទទួលបាន​លទ្ធ​ផល​ល្អ​” ។ “​យើង​សម​នឹង​ទទួលបាន​ជ័យជម្នះ​ប៉ុន្តែ​យើង​ដឹងថា​វា​នឹងមាន​ការលំបាក​ខ្លាំងណាស់​ពេល​ផ្លាស់​ទៅលេង​នៅ​ទឹកដី​គេ​។​ការលេង​របស់​ពួកគេ​នៅផ្ទះ​គឺមាន​ភាពរឹងមាំ​ខ្លាំងណាស់ យើង​នឹងមាន​គម្រោង​ដើម្បី​ឈ្នះ​ការប្រកួត ប៉ុន្តែ​យើង​ត្រូវមាន​ការគោរព​ជាច្រើន​ចំពោះ​ពួកគេ​។ វា​នៅតែ ៥០-៥០​នៅឡើយ​។ បញ្ហា​ប្រឈម​របស់​យើង​គឺ​ការប្រកួតប្រជែង​ក្រៅ​ផ្ទះ​”​។​

​ដោយឡែក​គ្រូបង្វឹក​របស់​ក្លិប Napoli លោក Carlo Ancelotti បាន​និយាយថា​លោក​នៅតែមាន​ទំនុកចិត្ត​ក្នុងការ​ឈានទៅ​វគ្គ​បន្តទៀត​៕

_106415502_ramsey

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130