ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​រថយន្តក្រុង​សាធារណៈ​១២០​គ្រឿង​នឹង​ចាប់ផ្តើម​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ហើយ​

​រាជធានី​ភ្នំពេញ ៖ នៅថ្ងៃនេះ​រថយន្តក្រុង​សាធារណៈ​ឥតគិតថ្លៃ ១២០​គ្រឿង​នឹង​ចាប់ផ្តើម​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ហើយ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត និង​ពី​តាម​បណ្ដា​ខេត្ត​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​។​

ការធ្វើ​ដូច្នេះ​ដោយ​អនុវត្តតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ ថា ក្នុង​រយៈ​៧​ថ្ងៃមុន​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ (១២-១៨​មេសា​) នឹងដាក់​រថយន្តក្រុង​១២០​គ្រឿង​ដើម្បី​ដឹក​ពលរដ្ឋ​ទៅកាន់​ស្រុកកំណើត​មិន​គិត​ប្រាក់ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​ថវិកា និង​កាណូត​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង​នៅ​រាជធានី​ភ្នំពេញ​៕

3-3-715x400

1-11

2-11

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130