ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្លូវការ ៖ Diego Costa រង​ការពិន័យ​ចំនួន ៨​ប្រកួត​

​កីឡា ៖ សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បានសម្រេច​ធ្វើការ​ពិន័យ​ទៅលើ​កីឡាករ Diego Costa ចំនួន ៨​ប្រកួត ដោយសារតែ​កីឡាករ​រូបនេះ​បាន​ប្រព្រឹត្តិ​កំហុស​ក្នុងការ​ប្រើពាក្យ​សម្តី​មិន​សមរម្យ (​ជេរ​ម៉ែ​) ទៅលើ​លោក​អាជ្ញាកណ្តាល Gil Manzano ក្នុងការ​ប្រកួត​ទល់នឹង​ក្រុម Barcelona នាពេល​កន្លងទៅ​។

​ការពិន័យ​ទាំង ៨​ប្រកួត​នេះ​បូក​បញ្ចូល​រួមគ្នា​នូវ​កំហុស​ទាំង ២ របស់ Costa គឺ​ពិន័យ ៤​ប្រកួត​ចំពោះ​ការប្រើ​ពាក្យសម្តី​មិន​សមរម្យ និង ៤​ប្រកួត​ទៀត​ចំពោះ​ការប៉ះពាល់​អាជ្ញាកណ្តាល​អំឡុងពេល​ពិន័យ​កាត​ក្រហម​។ ក្រៅ​អំពី​ការពិន័យ​មិនឱ្យ​ចូលរួម​ប្រកួត Costa ក៏​នៅ​ទទួលរង​ការពិន័យ​ជា​ប្រាក់​ចំនួន ៦,០១០​អឺរ៉ូ ខណៈដែល​ក្លិប Atletico Madrid ក៏ត្រូវ​ពិន័យ ២,៨០០​អឺរ៉ូ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ករណី​នៃ​ការពិន័យ​ទៅលើ Diego Costa កើតឡើង​បន្ទាប់ពី​រូបគេ​បាន​បង្កកំហុស​កាលពី​ប្រកួត​ទល់នឹង Barcelona កន្លងទៅ​៕

15549325524368

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130