ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រទះឃើញ​គ្រោងឆ្អឹង​ជនអនាថា ដេកស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​

​ខេត្តរតនគិរី ៖ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ័យ​ឧ​ត្ត​ម បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ក្នុង​ប្រឡាយទឹក ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​បង្គោល​លេខ ២៦៥-២៦៦ ស្ថិតក្នុង​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត​ត្ត​ម ស្រុក​លំផាត់ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​គ្រោងឆ្អឹង​សាកសព ជនអនាថា​(​មិន​ស្គាល់​អត្តសញ្ញាណ​)​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ បាន​ដេកស្លាប់​ក្រោម​ម្លប់ឈើ ប្រហែល​ចន្លោះ ២-៣ ខែ​មកហើយ​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​គ្រូពេទ្យ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​អធិការនគរបាល​ស្រុក​លំផាត់ ដោយមាន​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ដំណើរការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ពិនិត្យ​សាកសព រួច​បាន​សន្និដ្ឋានថា ករណីនេះ ជា​ករណី មនុស្ស​ដេកស្លាប់​(​ខ្យល់គ​) ពិតប្រាកដ​មែន​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​បន្តថា រហូតដល់​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ដដែល ដោយមាន​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បានសម្រេច​បូជា​សាកសព​នៅនឹងកន្លែង​កើតហេតុ​ដោយ​ពុំមាន​សាច់ញាតិ​ជនរងគ្រោះ​ឡើយ​៕

853237444_333811 853237943_336467 853505419_231612 853507044_230383

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130