ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​វ័យ​ចំណាស់​ម្នាក់​ធ្លាក់​ពីលើ​ទូក បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​

​ខេត្តកណ្ដាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ធ្លាក់​ពីលើ​ទូក បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៧ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១​ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧.០០ នាទី​ចំណុច ទន្លេមេគង្គ ចម្ងាយ​ពី​ច្រាំង​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​សាកសព​ជនរងគ្រោះ​ឈ្មោះ បា សាវុធ ភេទ​ប្រុស អាយុ​៥០ ឆ្នាំ ត្រូវ​ក្រុមគ្រួសារ​បាន​រកឃើញ នៅវេលា​ម៉ោង​៨.៣០ នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ ២០១៩​នេះ បាន​ហើយ​បាន​រាយការណ៍ មក​សមត្ថកិច្ច​ប៉ុស្តិ៍​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍ លោក​មេឃុំ មេភូមិ លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​អរិយ ក្សត្រ ពិនិត្យ​សាកសព នៅ​ល់​ខ្លួន​ជនរងគ្រោះ មិនមាន​ស្លាកស្នាម​អ្វី​ទេ​។​

​ក្រោយ​ការសន្និដ្ឋាន​ជនរងគ្រោះ ស្លាប់​ដោយ លង់ទឹក ។ សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

57049727_2828984373993231_4519060152426430464_n 57101690_2828984403993228_516543510392864768_n

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130