ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​យោធា​ម្នាក់​ស្លាប់ បន្ទាប់ពី​រាលកៃ​កាំភ្លើង​កែច្នៃ​ត្រូវ​ខ្លួនឯង​

​ខេត្តរតនគិរី ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ខ​ណះ​ពេល​ចូល​ក្នុងព្រៃ​ទៅ​រើស​ផ្លែ​សំ​រ៉ង​បាន​រាលកៃ​កាំភ្លើង​កៃ​ច្នៃ​ត្រូវ​ខ្លួនឯង​។​ហេតុការណ៍​ផ្ទុះអាវុធ​កែច្នៃ​ត្រូវ​ខ្លួនឯងបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​ទាបភ្លឺ ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ នៅ​ចំណុច​ភ្នំ​វាល​ធំ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង​។​

​មន្ត្រីនគរបាល​ស្រុក​តា​វែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សឺ​ប ចាន់​ផុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មន្ត្រី​យោធា អង្គភាព​វរ​លេខ​២៨៤ (​គ​) កងពលតូច​១២៨ ខេត្តស្ទឹងត្រែង បាន​ត្រូវ​គ្រាប់កាំភ្លើង​កែច្នៃ​ខ្លួនឯង​ស្លាប់​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​សាកសព​រួចហើយ​បានប្រគល់​ទៅ​ឲ្យ​បងប្អូន​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ទំពួន​រឺ​ង​ធំ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី​ផងដែរ​៕

855004447_167438 855004971_169218

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130