ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​បែន​ដឹក​កម្ទេច​ថ្ម​រត់​ចុះ​ក្រឡាប់​ផ្លូវ​កប់​ស្រូវ​ទាំង​ព្រឹក​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​កម្ទេច​ថ្ម​បើក​ធ្លាក់​ក្រឡាប់​ផ្លូវ​កប់​ស្រូវ​ទាំង​ព្រឹក​សំណាងល្អ អ្នកបើកបរ បានគេច​ផុតពី​គ្រោះថ្នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក នោះ​ចំណុច វិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​។​

រថយន្ត ដែល ក្រឡាប់ ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌ ពាក​ស្លាក​លេខ​តាកែវ ៣A០២៩១​ជា​រថយន្ត​របស់​ក្រុមហ៊ុន រាជសីហ៍​ឡូ​ជី​ស្ទិ​ក​បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ បាន​គេចខ្លួនបាត់ ។​ទាក់ទិន​គ្រោះថ្នាក់​ក្រឡាប់​នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ អ្វី​ឡើយ​។​
តាម​ព័ត៌មាន​បានអោយដឹងថា មុនពេល​កើតហេតុ រថយន្ត បានធ្វើ​ដំណើរ តាម​វិថី​ឈ្នះ​ឈ្នះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ ក៍បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​ធ្លាក់​ផ្លូវ​ចាក់​កម្ទេច​ថ្ម សម្រាប់​ចាក់​ធ្វើ​កាំជណ្តើរ ។​នៅ​កន្លែងកើតហេតុ ពុំមាន​សាក្សី​ណា​បានឃើញ ហេតុការណ៍​នេះឡើយ ។​

រថយន្ត​នោះ បាន​រង​ការខូចខាត​ខ្ទេច​មុខ និង​បែក​កង់​ខាងឆ្វេង ទំនង​ជាមុន ពេល​កើត បាន​ជួប​គ្រោះថ្នាក់​ដោយមាន​រថយន្ត​មួយគ្រឿង​ទៀត បាន​បើក​បុក​និង​កៀរ​បណ្តាលអោយ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្តង​។​ភ្លាមៗ អ្នកបើកបរ ក៍បាន​លូន​ចេញ​ហើយ គេចខ្លួនបាត់​។ ក្រោយ​កើតហេតុ​តំណាង​របស់​ក្រុមហ៊ុន​ហៅ​រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយសារតែ​ករណី​ខាងលើនេះ​គ្មាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​៕

853234873_338299 853234996_336259 853537185_168288

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130