ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ទាំង​ប្តី​ទាំង​ប្រពន្ធ​ខណៈ​ជិះ​ម៉ូតូ​បុក​រថយន្ត​ពេញទំហឹង​

​កំពង់ធំ ៖ ជនរងគ្រោះ​ដែល​គេ​ស្គាល់​ថា ជា​ប្តី​និង​ប្រពន្ធ​បាន​ស្លាប់​យ៉ាង​អាណោច​អធម៌ បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​រថយន្ត​ពេញទំហឹង​កាលពី វេលា​ម៉ោង​២​និង​៤៨​នាទី ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ភូមិ​បល្ល័ង្ក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1BI 7015 (​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង​) បើកបរ​ដោយ​ឈ្មោះ សុន សំបាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កម្ម​ករម​ក​ពី​ប្រទេស​កូ​រេ នៅ​ភូមិ​អូរ​ដារ ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​ប្រពន្ធ​ឈ្មោះ នាង​.​ខី អាយុ​៥៨​ឆ្នាំ ក៏​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​មាន​មុខរបរ​គឺ​កម្មករ​មកពី​កូរ៉េ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ម៉ាក​Lexus Rx300 ពណ៌​ទឹ​សមាស ស្លាក​លេខ​បន្ទាយមានជ័យ​2B.9977​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បើករថយន្ត​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ បន្សល់ទុក​នូវ​ស្លាក​លេខ​ជ្រុះ​ជាប់​ជាមួយ​ម៉ូតូ ។​
​តាម​មូលហេតុ​បឋម​បង្កដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅបុក​រថយន្ត​ដែរ​កំពុង​ចរាចរ​ក្នុង​កន្លង​ផ្លូវ ៕

 

 

photo_2019-04-17_21-17-31 ៨៨៩៩

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130