ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សង្ស័យ​មាន​អ្នករត់​ការ​ឲ្យ​ដោះលែង​ជនជាតិ​វៀតណាម​១២​នាក់​និង​គ្រឿងចក្រ​៦​គ្រឿង​ដែល ត្រូវ​អាជ្ញាធរខេត្ត​រតនគីរី​បង្ក្រាប ខណ​ឆ្លងដែន​ខុសច្បាប់​ចូលមក​កម្ពុជា​

​រតនគិរី ៖ សូមជម្រាបថា កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព ខេត្តរតនគិរី ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក ថង សាវុន និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថ​ខេត្តរតនគិរី ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង នៅ​ក្រុមហ៊ុន នុ​ភាព​សុ​ភី ពាក់ព័ន្ធ​ការឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ ។​

​តាម​ព័ត៌មាន​ទទួលបាន​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន ១២​នាក់ ឲ្យ​ទៅខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តរតនគិរី ចាត់ការ​តាម​នីតិវិធី​។ ចំណែក​គ្រឿងចក្រ ចំនួន ៦​គ្រឿង កំពុង​ត្រូវបាន​កងកម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តរតនគិរី គ្រប់គ្រង នៅក្នុង បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។​

​ប៉ុន្តែ​តាម​ព័ត៌មាន​ទទួលបាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​ក៏មាន​អ្នក​កំពុង​រត់ការ ដើម្បី ដោះលែង​វិញ​ផងដែរ ជា​ថ្នូរ​នឹង​លាភសក្ការៈ ។​

​យ៉ាងណាក៏ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​អះអាងថា ករណី​ចាប់ខ្លួន​ជនជាតិ​វៀតណាម ចំនួន​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង ដែល​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​នោះ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ កំពុងស្ថិត​ក្រោម ការសួរនាំ​របស់​នគ​របាល​ខេត្តរតនគិរី​នៅឡើយ​ទេ​។

​គួ​រម្លឹកថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង បាន​ចូលមក ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន លេខ ១៤ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន គោក លេខ ៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង ) ខេត្តរតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន ៧១១ ស្រុក ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិ​រៈ តំណាង​ក្រុមហ៊ុន​នុ​ភាព​សុ​ភី និង វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ២៣៣១២៤២៣៤ ៕

 

fn-2019-04-18-10-59-27-1 fn-2019-04-18-10-59-27-0 fn-2019-04-18-10-59-27-2

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130