ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជិះ​ម៉ូតូ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​

​រាជធានី​ភ្នំពេញ​៖ បុរស​វ័យ​ប្រហែល​៣០​ឆ្នាំ​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បេ​ី​កបរ​ម៉ូតូ​ស្កុប​ភី​មួយគ្រឿង​តែម្នាក់ឯង ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​បោក​ក្បាល​និង​បង្គោល​ភ្លើង​បំភ្លឺ​បែកក្បាល​ស្លាប់ៗ​នៅ​និង​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាង​ជេ​ី​ង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។

​បេ​ី​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្កុប​ភី ស៊េរី​០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HO-8788​។ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ថែមទាំង​មាន​ដឹង​ស្រា​បៀរ Heineken​ដប​ចំនួន​២​កេះ​ដាក់​នៅ​ខាង​មុន​ទៀតផង​។ លុះ​មកដល់​ចំណុច​កេ​ី​ត​ហេតុ​សង្ស័យ​បុរសរងគ្រោះ​ទំនងជា​ស្រវឹងស្រា ហើយក៏​ស្រាប់តែ​បើក​ម៉ូតូ​រេ​ចង្កូត​ទៅខាង​ឆ្វេង​ទៅ​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​រង​ខូចខាត​បែកកា​បាំង​ខាងមុខ​។ រីឯ​បុរសរងគ្រោះ​ដែលជា​អ្នកបើកបរ​ម៉ូតូ​ខាងលើ​បាន​បោក​ក្បាល​ជាមួយនិង​បង្គោល​ភ្លើង​បំភ្លឺ ដែល​នៅ​ចំ​កណ្ដាល​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បែកក្បាល​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

​ប្រភព​ដដែល​បន្តថា ភ្លាមនោះ​ក៏​ស្រាប់​លេចមុខ​ជន​ឆ្លៀតឱកាស​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​នៅ​កន្លែងកើតហេតុ រួច​ក៏​ឆ្លៀតឱកាស​ចុះទៅ​ហោប៉ៅ​ខោ​សព​បុរសរងគ្រោះ​លួច​យក​កាបូប​លុយ​និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​បានសម្រេច ហើយក៏​ឡើង​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​បាត់ទៅ​។ ក្រោយមក​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ពេលនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនរងគ្រោះ​ដេ​ី​ម្បី​រក​អន្ត​សញ្ញាណ​។ ហេ​ី​យ​ស្រាប់តែ​ឃើញ​នៅសល់​ទូរស័ព្ទដៃ​មួយគ្រឿង​ទៀត​ម៉ាក សាំ​សុង ប៉ុន្តែ​សមត្ថកិច្ច​មិន​ធ្វើការ​ឆែកឆេរ​ទូរស័ព្ទ​នោះបាន​នោះទេ ព្រោះតែ​ជាប់​លេខ​សម្ងាត់​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​អោយ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ រង់ចាំ​ចាត់ការ​បន្ត​។ ចំណែកឯ​សព​ជនរងគ្រោះ ដោយ​មិនបាច់​ធ្វើការ​ទាក់ទង​ស្វែងរក​សាច់ញាតិ​ឃើញ សមត្ថកិច្ច​ក៏បាន​យក​សព​បុរសរងគ្រោះ​ទៅ​តម្កល់​នៅ​វត្ត ទួល ដើ​ម្ប​រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​៕

853238942_350562 853508594_246415

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130