ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថោក​ជាង​សត្វ​តិ​រិ​ច្ឆា​ន ៖ ប្រពន្ធ​រត់ចោល​សុំ​ម្តាយ​រួមភេទ​

​កណ្ដាល ៖ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​បុរស​តិ​រិ​ច្ឆា​ន​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយបង្កើត​របស់ខ្លួន​ដែល​បាន​ប្ដឹង​ចោទប្រកាន់ថា ជន​ថោក​តិ​រិ​ច្ឆា​ន​ម្នាក់នេះ​ជាម​នុស្ស ប្រើប្រាស់​ថ្នាំញៀន​រហូត​ញៀន​រហូត​ត្រូវបាន​ប្រពន្ធ​រត់ចោល ហើយ​បាន​សុំ​ម្តាយបង្កើត​រួមភេទ​ជាច្រើនលើក​ច្រើនសារ ។​

​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុងផ្ទះ​ជនសង្ស័យ​ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ប្រាក់ ឡា អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត​បច្ចុប្បន្ន​រស់នៅ​ស្រុក​ខាងលើ​មាន​ប្រពន្ធ​និង​កូនស្រី​២​នាក់​ព្រមទាំង​កូនប្រុស​ម្នាក់​នៅក្នុង​បន្ទុក​គ្រួសារ​។​

​ចំណែក​ស្ត្រី​ជា​ម្ដាយ​អាយុ​៦០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​នៅផ្ទះ​។​ស្ត្រី​ខាងលើ​រូបនេះ​បាន​និយាយប្រាប់​នគរបាល​ថា​កូនប្រុស​អកតញ្ញូ​របស់​គាត់​ម្នាក់នេះ​បាន​ប្រើប្រាស់​ថ្នាំញៀន​រហូតដល់​ញៀន​ខ្លាំង​ទៅហើយ​មិនតែប៉ុណ្ណោះ​ដោយសារតែ​មិនអាច​ទ្រាំទ្រ​បាន​ប្រពន្ធ​របស់គេ​ក៏បាន​រត់ចោល​បាត់​ដែល​រហូតមក​ដល់ពេលនេះ​មាន​រយ​:​ពេល​ជាង​១​ខែ​ហើយ​។​

​ក្រោយពេល​ប្រពន្ធ​រត់ចោល​បាត់​កូន​តិរច្ឆាន​ម្នាក់នេះ​មាន​ចំណង់តណ្ហា​ពុះកញ្ជ្រោល​ស្រាប់តែ​លួងលោម​រូបគាត់​ដែលជា​ម្ដាយបង្កើត​សុំ​រួមភេទ​ជាមួយ​ជាច្រើនលើក​ច្រើនសារ​ប៉ុន្តែ​គាត់​មិន​ព្រម​ឡើយនិង​បាន​ណែរ​នាំ​កុំ​ឲ្យ​ធ្វើបែបនេះ​ក្រោយមក​កូនប្រុស​រូបនេះ​បាន​យក​កាំភ្លើង​១​ដើម​ច្រក​ក្នុង​ការុង​រួច​យកទៅ​កប់​ដី​ក្នុងផ្ទះ​ជាការ​កំញើញ​ឲ្យ​រូបគាត់​ខ្លាច​ហើយ​ឲ្យ​យល់ព្រម​រួមរ័ក​ជាមួយ​រូបគេ​។​

​ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់ថា ដំបូង​ឡើយ​គាត់​គិតថា​មិន​ចង់​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ទេ​ដោយ​នឹកស្មានថា​ជននេះ​កែខ្លួន​ប៉ុន្តែ​រហូតដល់​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ ខែមេសា​នេះ​ខណ​:​គាត់​កំពុង​ដេក​នៅលើផ្ទះ​កូន​ម្នាក់នេះ​បាន​ស្រែកហៅ​សុំ​គាត់​រួម​រ័ក្ស​ទៀត​។​ខណ​:​នោះ​គាត់​នៅតែ​មិន​ព្រម​ដដែល​ហើយ​កូន​តិរច្ឆាន​ខាងលើ​បាន​និយាយ​គំរាមថា​(​ថាបើ​ម៉ែ​ឯង​មិន​ព្រម​ឲ្យ​រួមភេទ​ជាមួយ​ខ្ញុំ​ទេ​យប់​នេះ​ខ្ញុំ​និង​សម្លាប់ចោល​ហើយ​)​ខណ​:​នោះ​គាត់​មានការ​ភ័យខ្លាច​ខ្លាំងណាស់​ទើប​រត់​ចេញពី​ផ្ទះ​ទៅ​ដេក​នៅផ្ទះ​កូនប្រុស​ម្នា​ក់ទៀ​នៅ​ឃុំ​ព្រៃ​ពួច​នោះដែរ​។​បន្ទាប់មក​គាត់​អត់ទ្រាំ​ទៅនឹង​ទង្វើ​ដ៏​លាមក​របស់​កូន​អកតញ្ញូ​នេះ​បាន​តទៅទៀត​ទើប​សម្រេច​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ចាត់ការ​តាមច្បាប់​តែម្ដង​៕

 

 

photo_2019-04-23_22-03-28

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130