ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧ​ត្ត​ម​សេនីយ​យោធា​ជើង​ទឹក​ម្នាក់​រង​ការ​ចោទថា កំពុង​ចាក់ដី​រំលោភ​យក ឆ្នេរសមុទ្រ​ធ្វើជា​កម្ម សិទ្ធិ​ផ្ទាល់ខ្លួន​

​កោះកុង ៖ ប្រជាពលរដ្ឋ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ​ឯក យោធា​ជើង​ទឹក​ម្នា​ក់ថា បាន​រំលោភ​យក​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​១០​ហិច​តា ដែល​ចាក់​ចូល​តាម បណ្តោយ​ឆ្នេរសមុទ្រ​ជិត​២​គីឡូ ម៉ែត្រ ត្រង់ចំនុច ពយ ជិន​ទុង ក្នុងភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ដោយ​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ ដែល​ធ្វើ​សកម្មភាព​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ខាងលើ​មានឈ្មោះ ហួរ ហាប់ មាន​ភារកិច្ច​ត្រួតត្រា តំបន់​សមុទ្រ ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា តំបន់​ដែល​កំពុង​ត្រូវបាន​គេ​ចាក់ដី​រំលោភ​យក​នោះ កាលពីមុន​ជា​ដី​សាធារណ​របស់​រដ្ឋ ហើយ​ប្រជាពលរដ្ឋ​តែងតែ​ចេញចូល​ឆ្លងកាត់​រកស៊ី​ប្រចាំថ្ងៃ តែ​បច្ចុប្បន្ន​បានក្លាយ​ជាទី​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅវិញ ដោយ​ក្រុម​ឧ​ត្ត​ម​សេនីយ​រូបនោះ​បានដាក់​បា​រ៉ា​ស់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល ហើយ​មាន​អ្នក​យាមកាម​យ៉ាង​តឹងរឹង​ប្រមាណ​ជាង ២០​នាក់ ដើរ​មើល​គ្រប់​ទីកន្លែង ក្នុង​បរិវេណ​នោះ ។​

​ប្រភព​ខាងលើ​បញ្ជាក់ថា ការចាក់​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ មិនមែនជា​រឿង​ធម្មតា​នោះទេ វា​អាចមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​រវាង​អាជ្ញា​ថ្នាក់​ណាមួយ​នោះ​ជាមួយ​ក្រុម​ឈ្មួញ​ដែលមាន​ឥទ្ធិពល​ខាង បើ​មិន​ដូច្នោះ​ទេ​គេ​មិនអាច​ចាក់ដី​យក​សមុទ្រ​ដែល​ខុស​ទៅនឹង​ច្បាប់​រដ្ឋ​បាន​យ៉ាង រលូន​បែប​នេះឡើយ ។​

​លោក ទួន សិលា អភិបាលស្រុក​ស្រែអំបិល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​ចាក់​លុប​ឆ្នេរសមុទ្រ​ខាងលើនេះ លោក​មេឃុំ​មិន​បានធ្វើ​របាយការណ៍​ឬ​រាយការណ៍ មក​គាត់​អត់​ទេ ប៉ុន្តែ​គាត់​នឹង​សួរ​ទៅខាង​មេឃុំ​អំពី​បញ្ហា​នេះ ។​

​ប៉ុន្តែ​លោក ជា នាង ប្រធាន​ភូមិបាល​ស្រុកស្រែ​អំបិល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី ចាក់ដី​លុប​សមុទ្រ​នេះ​លោក​បានធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ហើយ តែ​ស្ងាត់ឈឹង ហើយ​ការ ចាក់ដី​នោះ​គឺ​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ ហើយ​ប្រសិនបើ​មានការ​សុំច្បាប់​វិញ​ក៏​លោក មិន​ហ៊ានស៊ី​ញ៉េ​ដែរ ពីព្រោះ​ដី​នោះ​ជា​ដី​សមុទ្រ​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។​

​ដោយឡែក​លោក ម៉េង តិច ប្រធាន​បរិស្ថាន​ស្រុកស្រែ​អំបិល​បាន​និយាយថា​រឿង​ចាក់ដី​រំលោភ បំពាន ឆ្នេរសមុទ្រ​នោះ វា​ស្ថិតនៅក្នុង​តំបន់​សហគមន៍ និង ជលផល ហើយ​មេឃុំ​ជ្រោយ​ស្វាយ​ជា អ្នកគ្រប់គ្រង​មិនជា​ប់​ពាក់ព័ន្ធ​នឹង​គាត់​ទេ ។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើនេះ ភ្នំពេញ​ថ្មី មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ហួរ ហាប់ បាន​នៅឡើយ​ទេ ។ ប៉ុន្តែ​លោក ប៊ុន រ៉េ មេឃុំ​ជ្រោយ​ស្វាយ​ត្រូវបាន​អ្នកសារព័ត៌មាន​ដក ស្រង់​សំដី​យកមក​ចុះផ្សាយ​​ដោយ​លោក​លើកឡើងថា គាត់​មិនទាន់​បានដឹង​អំពី​បញ្ហា​នេះ​ទេ ព្រោះ​លោក​ទើបតែ​ផ្លាស់​មក​ធ្វើ​មេឃុំ​បាន​ជាង​មួយឆ្នាំ ។ លោក​បន្តថា តាម​ព័ត៌មាន​ខ្លះៗ​គឺ​លោក ហួរ ហាប់ បាន​ទិញ​ដី​តំបន់​នោះ​ពី​ពលរដ្ឋ​តាំងពី ឆ្នាំ​២០០៤ មក​ម្លេះ ហើយ​បាន​ចាក់ដី​ជា​បន្ត​បន្ទាប់មក ។ តែ​ត្រង់​មានច្បាប់ ឬ មិនមាន​ច្បាប់ លោក​ក៏​មិនទាន់​បានដឹង​ដែរ ៕

 

 

59365859_823855841328031_3129107863838916608_n 58383605_823855857994696_7785014418869321728_n 58443112_823855811328034_112884122929594368_n 58570906_823855784661370_918070485248376832_n

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130