ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី ថ្លែងថា វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​គួរតែ​ត្រូវ​ដោះស្រាយ​តាមរយៈ​ដំណើរ​ការចរចា​

​ម៉ូស្គូ ៖ ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា វិបត្តិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គួរតែ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ដំណើរ​ការចរចា​ប្រកបដោយ​ការទទួលខុសត្រូវ​ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ​។ នេះ​បើ​សារព័ត៌មាន New China​។​

​សេចក្ដីថ្លែងការណ៍​បាន​និយាយថា “​យើង​សូម​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​បោះបង់ចោល​ការប្រើប្រាស់​អំ​ពើ​ហិង្សា​។ វា​ជា​រឿង​សំខាន់​ដើម្បី​ចៀសវាង​បញ្ហា​ជំងឺ និង​ការ​បង្ហូរឈាម​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ជំនួស​ឱ្យ​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​សន្តិភាព​ក្រុមប្រឆាំង​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​ប្រកាន់យក​វិធានការ​បង្កើន​ជម្លោះ​ដែល​បង្កឱ្យមាន​ការរំលោភ​លើ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ធ្វើការ​ប៉ះទង្គិច​គ្នា​ដោយមាន​ការចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​។ ក្រសួង​បាន​និយាយថា រាល់​វិធានការ​នានា​គួរតែ​ត្រូវបាន​អនុវត្ត​ទាំងស្រុង​នៅក្នុង​ព្រំដែន​នៃ​ច្បាប់​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ដោយ​គ្មាន​ការជ្រៀតជ្រែក​បំផ្លិចបំផ្លាញ​ពី​ខាងក្រៅ​ប្រទេស​។​

​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​ជូន​ហ្គី​ដូ (Juan Guaido) ត្រូវបាន​គេ​រាយការណ៍​ថា បានបង្ហាញ​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ជាមួយ​បុគ្គលិក​យោធា​មួយចំនួន​នៅ​ខាងក្រៅ​មូលដ្ឋាន​យោធា​អាកាសចរណ៍​នៅ​ភាគ​ខាងកើត​ទីក្រុង​កា​រ៉ា​កាស​។ លោក​បាន​អំពាវនាវ​ដល់​ជន​ស៊ីវិល និង​យោធា​ឱ្យធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល ហើយ​បាន​ជំរុញ​ឱ្យ​លោក Nicolas Maduro លាលែង​ពី​តំណែង​។​

​ដោយឡែក​លោក ម៉ា​ឌូ​រ៉ូ បាន​បង្ហោះ​ថា មេបញ្ជាការ​យោធា​មកពី​គ្រប់​តំបន់ និង​តំបន់​ការពារ​របស់​ប្រទេស​បាន “​បង្ហាញ​នូវ​ភក្ដីភាព​របស់​ពួកគេ​ចំពោះ​ប្រជាជន​រដ្ឋធម្មនុញ្ញ និង​ប្រទេស​” ។ ទន្ទឹម​នោះ​រដ្ឋមន្ត្រី​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Vladimir Padrino Lopez​បាន​ព្រមាន​ថា​កងទ័ព​នឹង​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​នៅពេលដែល​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​គាំទ្រ​ដោយ​អាមេរិក​។​

​លោក Padrino Lopez បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​នរណា​ក៏ដោយ ឱ្យតែ​ហ៊ាន​មក​ក្បែរ​វិមាន​ប្រធានាធិបតី​ជាមួយ​ការប្រព្រឹត្ត​អំពើហិង្សា នោះ​ពួកគេ​នឹង​ត្រូវបាន​បង្ក្រាប​ដោយ​ហិង្សា​វិញ …​ហើយ​នៅក្នុង​ករណី​ចាំបាច់​យើង​នឹង​ប្រើប្រាស់​អាវុធ​»៕

CmcetdE003003_20190430_MCMFN0A001_11n

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130