ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mourinho ផ្តល់​យុទ្ធសាស្ត្រ​ដល់ Liverpool ដើម្បី​វាយបក​ទម្លាក់ Barca

​កីឡា ៖ អតីត​អ្នកចាត់ការ​ក្រុម Manchester United លោក Jose Mourinho បាន​បង្ហើប​ប្រាប់​យុទ្ធសាស្ត្រ​ដល់​អ្នកចាត់ការ Liverpool លោក Jurgen Klopp ថា​ត្រូវតែមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ដើម្បី​អាច​វាយបក​ទម្លាក់​ក្រុម FC Barcelona នៅ​ជើង​ទី​២ UEFA Champions League នៅ​សប្តាហ៍​ក្រោយ​។​

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន RT លោក Mourinho បាន​និយាយថា​៖ “Klopp ត្រូវតែ​គិតថា អ្វីៗ​គឺអាច​ទៅរួច​ក្នុង​ពិភព​បាល់ទាត់​។ គាត់​មាន​ក្រុម​មួយ​ដ៏​ល្អ គាត់​មាន​ក្រុម​មួយ​ដ៏​ពិតប្រាកដ ហើយ​ពួកគេ​នឹង​ប្រយុទ្ធ​រហូតដល់​ដង្ហើមចុងក្រោយ​។ ៣-០ គឺ​ពិបាក​នឹង​ជឿ​ណាស់ ប៉ុន្តែ Barcelona ធ្លាប់មាន​បទពិសោធន៍​អវិជ្ជមាន​ជាមួយនឹង AS Roma កាលពីពេល​ថ្មីៗ​នេះ​”​។​

​គួរ​បញ្ជាក់ថា កាលពី​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Liverpool បាន​ចាញ់ Barcelona ៣-០ ប៉ុន្តែ Barca នឹងត្រូវ​ធ្វើដំណើរ​ទៅ​កីឡដ្ឋាន Anfield សម្រាប់​ជើង​ទី​២ នៅ​សប្តាហ៍​ក្រោយ​៕

Jose-Mourinho-takes-swipe-at-Gary-Neville-and-Paul-Scholes

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130