ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធ្លាយ​ព័ត៌មាន ៖ តុលាការខេត្ត​កំពង់ចាម​ដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថ ខេត្តក្រចេះ​ស្ងាត់ៗ​

​តាម​ព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា តុលាការខេត្ត​កំពង់ចាម​បាន​ដោះលែង​អតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលជា​កូនប្រុស​បង្កើត​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​
​ ​
​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​តុលាការ​ដោះលែង​អំឡុងពេល​ក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​ការដោះលែង​នោះ​ស្ថិតក្នុង​ភាពមិនប្រក្រតី ព្រោះតែ​ជនសង្ស័យ​នៅជាប់​ក្នុងការ​ស៊ើប អង្កេត​នៅឡើយ ។​
​ ​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ដោះលែង​ភ្លាមៗ ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម បានគេច​ខ្លួន​មក​រស់នៅ​ភ្នំពេញ​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​នៅផ្ទះ​នា​ខេត្តកំពង់ចាម​នោះទេ ហើយ អាច​នឹង​បញ្ជាក់ថា ខ្លាច​បែកការណ៍ ។​
​ ​
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ភ្នំពេញ​ថ្មី​បាន​ព្យាយាម​ទំនាក់ទំនង​សួរ​បញ្ជាក់​ឬ​បំភ្លឺ​ពី​ចៅ ក្រម​និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម​ផងដែរ ប៉ុន្តែ​មិន​ទទួលបាន​ចម្លើយ​អ្វី​ទាំងអស់ ។ ប៉ុន្តែ​ប្រភព ជាច្រើន​នៅ​ខេត្តកំពង់ចាម សំខាន់​ក្រុមគ្រួសារ​ជនសង្ស័យ​បានបញ្ជាក់​ច្បាស់​ថា ពិតជា​មានការ ដោះលែង​អតីតមន្ត្រី PM ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម នោះ​ប្រាកដ​មែន ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ​គេ​មិនអាច​ចោទប្រកាន់​ឬ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​តុលាការខេត្ត​កំពង់ចាម​នោះទេ ព្រោះ​ករណី​ខាងលើនេះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ។​
​ ​
​សូមបញ្ជាក់ថា មន្ត្រី​អាវុធហត្ថ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​គេ​ទម្លាយ​វីដេអូ នៃ​ការ​វាយ និង​ដក​កាំភ្លើង​ភ្ជង់​គូ​ជម្លោះ ក្នុង​ហាង​អ៊ិន​ធឺ​ណេ​ត​មួយកន្លែង ទី​រួម​ខេត្តកំពង់ចាម នាំ​ឲ្យ​កក្រើក ពេញ​បណ្តាញ​សង្គម Facebook​។ វីដេអូ​៤​ឃ្លី​ប​ដែលមាន​រយៈពេល​ជាង​២​នាទី ត្រូវបាន​បង្ហោះ នៅលើ Account Facebook មាន​ឈ្មោះថា «Marak Meach» នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា បាន​បញ្ជាក់ថា មន្ត្រី​អាវុធហត្ថ​រូបនេះ​បាន​វាយ និង​ដក​កាំភ្លើង​ភ្ជង់​ទៅលើ​មិត្តភក្តិ​របស់ខ្លួន​។ ជាមួយគ្នានេះ​ម្ចាស់ Account Facebook ក៏បាន​អំពាវនាវ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ជួយ​ចាត់ ការ​រឿងនេះ​ផងដែរ​។​

​ឈ្មោះ Makara Meach បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​គោរព ឯកឧត្តម នាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះ​ជា​វិ​ដេ​អូ​ដែល កូនប្រុស​មេ​ប៉េអឹម​ខេត្ត ក្រចេះ ឈ្មោះ សាន្ត សុខុម (​អ​.​ហ ស​ក្ក័​៤) បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម និង​បាន​វ៉ៃ​មិត្តភក្តិ​របស់ខ្ញុំ​នៅ​កន្លែង​អ៊ី​ន​ធឺ​ណែ​ត​មួយ​នៅក្នុង​ទី​រួម​ខេត្ត កំពង់ចាម អាស្រ័យ​ដូច​ដែរ បាន​រៀបរាប់​ខាងលើ សូម​ឯកឧត្តម ប្រើ​កន្តាប់ដៃ​ដែក​បំបែក​អាវុធហត្ថ​ម្នាក់នេះ​ផង​។ បញ្ជាក់ អានេះ​អាង​ឪ​វា​ធ្វើ​ធំ ដើរ​វ៉ៃ​គេ​ច្រើនណាស់​»​។​

​សម្រាប់​ឈ្មោះ មៀ​ច មករា (Meach Makara) ត្រូវបាន​គេ​ដឹងថា ជា​កូនប្រុស​លោក កៅ សុខ​អាន អភិបាលរង​ខេត្តកំពង់ចាម ដែលជា​អ្នក​បង្ហោះ​វីដេអូ នៃ​ការប្រើ​អំពើហិង្សា​នេះ​។​

​នៅក្នុង​វីដេអូ​រយៈ​ជាង​២​នាទី មន្ត្រី​អាវុធហត្ថ សាន្ត សុខុម បាន​វាយ​ទៅ លើ​គូ​ជម្លោះ​ដោយ​ដៃ និង​យក​ជង្គង់​អុក​ក្បាល រហូត​ដក​កាំភ្លើង​ភ្ជង់​គាំ​រាម​ទៀតផង ។​

​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន ក៏​ធ្លាប់បាន បានបញ្ជាក់​មកកាន់​ប​ណ្តា​ញ​សារព័ត៌មាន​ក្នុងស្រុក​ដោយ​ទទួលស្គាល់​អំពី​រឿងហេតុ​ខាងលើនេះ ដែល​បង្កឡើង​ដោយ​កូនប្រុស​របស់ខ្លួន ប៉ុន្តែ​លោក​ថា​ករណីនេះ​បាន​ផ្តើមចេញពី​កូនប្រុស​ម្នាក់ ទៀត​ឈ្មោះ សាន្ត សុវិជ្ជា ដែល​ត្រូវជា​ប្អូន​របស់​សាន សុខុម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​រៀបរាប់ថា កូនប្រុស​របស់លោក​ឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយ​មិ​ត្តិ​ភក្តិ បាន​លេងល្បែង​ចាញ់​អស់ រហូតដល់​យក​ខ្សែក និង​ម៉ូតូ​ទៅ​បញ្ចាំ​គ្មាន​សល់​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ដ៏​អកុសល​បែបនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ បាន​ឲ្យ​កូន បង​ឈ្មោះ សាន្ត សុខុម ទៅ​តាមរក​ប្អូន និង​សួរនាំ​កន្លែង​បញ្ចាំ​ខ្សែក និង​ម៉ូតូ ដើម្បី​ធ្វើការ​លោះ យក​ត្រឡប់មកវិញ​។ ប៉ុន្តែ​ពេលទៅដល់​ហាង​អ៊ី​ន​ធឺ​ណេ​ត ក៏​ជួប​មិត្តភក្តិ​របស់​ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏​សួរនាំ​រក​ទីតាំង​បញ្ចាំ​។ ដោយសារ​មិត្តភក្តិ​របស់​ប្អូនប្រុស​ខ្លួន មិន​ប្រាប់ និង​មិន​នាំទៅ កន្លែង​បញ្ចាំ ដើម្បី​លោះ​យក​ទ្រព្យសម្បត្តិ​មកវិញ​នោះ ក៏​កើតមាន​ជម្លោះ​រហូត​វាយ និង​ភ្ជង់​តែ ម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ ក៏បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កូន ប្រុស​ពៅ​របស់ខ្លួន ដែល​ងប់​នឹង​ល្បែងស៊ីសង រហូត​ធ្លាប់បាន​យក​រថយន្ត​របស់លោក ទៅ​បញ្ចាំ​ផងដែរ នាពេល​កន្លងទៅ​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កូនប្រុស​ឈ្មោះ សាន្ត សុខុម មាន​តួនាទី​ជា​ប្រធានការិយាល័យ​បំភ័ន្ត​អក្ខរៈ នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តក្រចេះ ហើយ​មាន​ប្រពន្ធ​នៅ​ទី​រួម​ខេត្តកំពង់ចាម​។​

​ចំណែក​ស្នងការ​នគរ​បាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ក៏ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ផងដែរ​ថា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​០០​នាទី ជំនាញ​របស់​ផែន ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បានទទួល​ពាក្យ បណ្តឹង​ពី​ឈ្មោះ វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង​ឈ្មោះ យ៉េ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ដ​កំពង់ចាម បាន​ប្តឹង​ទៅលើ​ឈ្មោះ សាន្ត សុខុម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី បានធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​ម៉ា​កឡុក មក​ភ្ជង់​គំរាម និង​វាយ​ទៅលើ​អ្នក​ទាំងពីរ​នាក់​ខាង លើ​ជាច្រើន​ដៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច យើង​បានធ្វើការ​ស្រា​ជ្រាវ​រក​ឈ្មោះ សាន្ត សុខុម តែ​ឈ្មោះ​នេះ មិន​នៅក្នុង​លំនៅឋាន​ទេ តាម ពត៌មាន​បឋម គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ​។ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ទាំង​២​នាក់ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន គឺ​លោក សាន្ត សុខុម ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​ពាក់​ស័ក្តិ​៤ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ នេះ បាន​ប្រើ​ហិង្សា​ដោយ​ដាល់ និង​ឡើង​ជង្គង់​ទៅលើ​យុវជន​ពីរ​នាក់​នៅ​កន្លែង​លេង​អ៉ី​ន​ធើ​ណេ​ត មួយកន្លែង​ក្នុង​ខេត្តកំពង់ចាម​។ ក្រៅពី​ដាល់ និង​ឡើង​ជង្គង់​ហើយ​មន្ត្រី​អាវុធហត្ថ​រូបនេះ ថែមទាំង បាន​ដក​កាំភ្លើង​ភ្ជង់ លើ​យុវជន​ពីររូប​នោះ​ថែម​ទៀតផង​។​

​ក្រោយ​ទទួល​បណ្តឹង​ពី​យុវជន​រងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា និង​ឈ្មោះ យ៉េ ចិន្តា ហើយ​នោះ លោក ហាក់ ហ៊​ន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ក៏បាន​ចេញ​ដីកា​ឲ្យ​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្តក្រចេះ​ឈ្មោះ សាន្ត សុខុម ចូលខ្លួន​នៅមុខ​អយ្យការ​ឲ្យ​បាន​មុន​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រើ​អំពើហិង្សា​នេះ​។

​ទន្ទឹម​នោះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ជា​សាធារណៈ​ដោយ បាន​រំលឹក​ឲ្យ​មន្ត្រី​អាវុធហត្ថ​រូបនេះ​ចូលខ្លួន​ដោះស្រាយ​បញ្ហា បើ​មិន​ដូច្នោះ​ឪពុក​របស់គេ​ដែល ជា​មេបញ្ជាការ​អាវុធហត្ថ ខេត្តក្រចេះ​ក៏​ប្រឈម​ការ​អស់​តួនាទី និង​តំណែង​ផងដែរ​៕

 

VOD_photo_Template_872x562-328 fn-2019-03-25-19-37-52-0

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130