ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា តែងតាំង​អតីត​គ្រូ​ជម្រើសជាតិ​ក្រូ​អាតជា​គ្រូបង្វឹក​ថ្មី​

​កីឡា ៖ សហព័ន្ធ​បាល់ទាត់​ឥណ្ឌា បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​លោក Igor Stimac ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​ខ្លួន បន្ទាប់ពី​ចែកផ្លូវ​ជាមួយ​លោក Stephen Constantine កាលពីដើមឆ្នាំ​២០១៩​។​

​លោក Igor Stimac កាល​ជា​កីឡាករ​ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប West Ham United សមាជិក​នៃ​លី​គ​កំពូល​អង់គ្លេស​ផងដែរ និង​ក្រោយ​ចូលនិវត្តន៍ ក៏​បន្ត​អាជីព​គ្រូបង្វឹក​ដោយ​ធ្លាប់​កាន់​ជម្រើសជាតិ​ក្រូ​អាស៊ី និង​បណ្តា​ក្លឹប​នៅ​ក្រូ​អាស៊ី មួយចំនួន​ផងដែរ លើសពីនេះ​ក៏​ធ្លាប់​កាន់តំណែង​នៅ​ក្លឹប Sepanhan SC នៃ​លី​គ​កំពូល​ឥណ្ឌា​ផងដែរ​។​

​គួរ​បញ្ជាក់ថា លោក Igor Stimac នឹង​ចូលកាន់​តំណែង​គ្រូ​បង្គោល​ជម្រើសជាតិ​ឥណ្ឌា ដោយ​ភារកិច្ច​ដំបូង​ត្រូវ​ដឹកនាំ​ក្រុម​ក្នុង​យុទ្ធនាការ​ពានរង្វាន់​មិត្តភាព​អន្តរជាតិ​បង្កើត​ដោយ​ប្រទេស​ថៃ​នោះ​គឺ King Cup ២០១៩៕

1-49

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130