ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ខណៈ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​បាន​កើនឡើង​

​អាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Patriot និង​នាវាចម្បាំង​មួយចំនួន​ទៅ​ម​ជ្ឈឹ​ម​បូព៌ា​ក្នុង​គ្រា​មានការ​តានតឹង​កាន់តែខ្លាំង​ឡើងជា​មួយ​អ៊ីរ៉ង់​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​ក្រុមមន្ត្រី​បាន​និយាយថា​នាវា USS Arlington ដែល​ដឹកជញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស និង​យន្តហោះ​ដើម្បី ចូលរួម​ក្រុម​វាយប្រហារ​នៅ​មូលដ្ឋានទ័ព​អាមេរិក Abraham Lincoln នៅក្នុង​ឈូង​សមុទ្រ Gulf ។​

​មន្ទីរ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាម៉េរិក​ក៏បាន​មកដល់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅក្បែ​ង​ព្រំដែន​ប្រទេស​កាតារ​ផងដែរ​។​មន្ត្រី​មន្ទីរ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​ការផ្លាស់ប្តូរ​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នៃប្រតិបត្តិ​ការដែល​អាច​ធ្វើឡើង​ប្រឆាំងនឹង​កងកម្លាំង​អាមេរិក​នៅក្នុង​តំបន់​ដោយ​អ៊ីរ៉ង់​។​

​សហរដ្ឋអាមេរិក​បាន​ផ្តល់ព័ត៌មាន​តិចតួច​អំពី​លក្ខណៈ​ពិតប្រាកដ​នៃ​ការគំរាមកំហែង ប៉ុន្តែ​រាយការណ៍​ត្រូវ​អ៊ីរ៉ង់​បាន​ច្រានចោល​ថា​ជាការ​មិន​សម​ហេតុ​សម​ផល​ដោយ​ថា​ដាក់ពង្រាយ​នេះ​គឺជា​”​សង្គ្រាម​ផ្លូវចិត្ត​”​ដែល​សំដៅ​បំភិតបំភ័យ​ប្រទេស​ក្បែរ​ខាង​៕

_106912395_gettyimages-961853826

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130