ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការ​ចោទប្រកាន់​ជនជាតិ​ជប៉ុន និង​អង់គ្លេស ៣​នាក់ ពីបទ «​ឆបោក​រឿង​ចូល​គ្រប់គ្រង និង​បង្អាក់​សកម្មភាព​» ក្រុមហ៊ុន POH ដោយ​ខុសច្បាប់​

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់​ទៅលើ​ជនជាតិ​ជប៉ុន​ពីររូប និង​ជនជាតិ​អង់គ្លេស​មួយរូប​ដែល​ជាប់​ពាក់ព័ន្ធ និង លួច​ឃុបឃិត​គ្នា​ចូលទៅ​គ្រប់គ្រង និង​បង្អាក់​សកម្មភាព​ក្រុមហ៊ុន​POH (Pacific Opportunities Holdings S.a.r.l) និង​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​ដែលជា​បុត្រ​សម្ព័ន្ធ​ដោយ​ខុសច្បាប់​តាម​មាត្រា​៣៧៧ និង​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។

​តាម​សេចក្តី​រាយ​ការ​ណ៏​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលា​សំបូ​ង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ កន្លងមកនេះ បានសម្រេច​ចោទប្រកាន់​ទៅលើ​ជនជាតិ​ជប៉ុន​ចំនួន​២ រូប និង​ជនជាតិ​អង់គ្លេស​មួយរូប​ពីបទ​ឆបោក ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លងមក​។​

​ជនជាប់ចោទ​ទី​១៖ ឈ្មោះ Fujisawa Nobuyoshi ភេទ ប្រុស ជា​ជនជាតិ​ជប៉ុន កាន់​លិខិតឆ្លងដែន លេខ TR 2924742 (​ជា​មេក្លោង​)
​ជនជាប់ចោទ​ទី​២៖ ឈ្មោះ Nobiru Adachi ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជា​ជនជាតិ​ជប៉ុន កាន់​លិខិតឆ្លងដែន​លេខ TR 6153584 (​ជា​អ្នកច្បាប់​)
​ជនជាប់ចោទ​ទី​៣៖ មានឈ្មោះ Gwynn David Nevill Hopkins ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 53872269 (​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Saronic Holdings Ltd ) អ្នក​ទាំងបី មាន​អាស័យដ្ឋាន​នៅ 28a block 2 sceneliff .33 conduit Road , Mid-levels, Hong Kong​។​

​មន្ត្រី​តុលាការ​បាន​បន្តថា ចំណាត់ការ​របស់​អយ្យ​ការសម្រេច​ចោទប្រកាន់​ជនជាតិ​ជប៉ុន និង​អង់គ្លេស ទាំងបី​នាក់​ខាងលើ ធ្វើឡើង​ក្រោយពី​តុលាការ​បាន​រកឃើញថា កាលពី​អំឡុង​ឆ្នាំ​២០១៨ កន្លងទៅ នៅ​រាជធានី​ភ្នំពេញ ជនសង្ស័យ ឈ្មោះ ទេព រិទ្ធី​វិ​ទ្ធ ដែលជា​អ្នក​ឈរឈ្មោះ​ឲ្យ​ក្រុមហ៊ុន​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន POH សហការ​ឃុបឃិត​ដោយបាន​លួច​លក់​ក្រុមហ៊ុន POH (Pacific Opportunities Holdings S.a.r.l) និង ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​ដែលជា​បុត្រ​សម្ព័ន្ធ មាន​ក្រុមហ៊ុន Cougar Pacific Pte Ltd. និង​ក្រុមហ៊ុន Kuga Reflorestamento Ltda ទៅ​ឲ្យ​ក្រុមហ៊ុន Saronic Holdings Ltd ដែល​បង្កើត និង​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន ឈ្មោះ Fujisawa Nobuyoshi ដែលជា​មេក្លោង និង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JTRUST ASIA PTE LTD និង​ក្រុមហ៊ុន JTRUST CO. LTD នៅ​ប្រទេស​ជប៉ុន ហើយ​ជន​ទាំងបី​រូប​ខាងលើ និង​ឈ្មោះ ទេព រិទ្ធី​វិ​ទ្ធ បាន​សហការគ្នា​ចូលទៅ​គ្រប់គ្រង និង​បង្អាក់​សកម្មភាព​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ធ្វើ​ឲ្យ​ខាតបង់​ផល​ប្រ​យោ​ជ​ន៏​យ៉ាងធ្ងន់ធ្ងរ​។​

​មន្ត្រីជាន់ខ្ពស់​តុលាការ​បាន​ឲ្យ​ដឹងថា ក្រោយពី​ពិនិត្យ​ឯកសារ និង​តម្រុយ​នានា​រួចមក តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជនជាតិ​ជប៉ុន ៣​នាក់ ១. ឈ្មោះ Fujisawa Nobuyoshi ទី​២. ឈ្មោះ Nobiru Adachi និង ទី​៣. មានឈ្មោះ Gwynn David Nevill Hopkins ពីបទ​ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​៣៧៨ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ត្រូវ​ផ្តន្ទាទោស ពី​៦​ខែ ទៅ​៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៦​លាន​រៀល និង​សង​ថ្លៃ​ខូចខាត​ទៅ​ឲ្យ​ជនរងគ្រោះ​។​

​ជាមួយគ្នានេះ អយ្យការ​ក៏បាន​ស្នើសុំ​ឲ្យ​តុលាការ​ដាក់​ជន​ទាំងបី​ឲ្យ​ស្ថិតនៅក្រោម​ផ្លូវ​តុលាការ និង​ស្នើសុំ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ប​ណ្តោះ​អាសន្ន លើ​ឈ្មោះ​ខាងលើ​ដើម្បី​បង្ក ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតឡើង​ជាថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​តាម​ដើមចម​នៃ​រឿងនេះ​ដំបូង​ថៅកែ​ជនជាតិ​ជប៉ុន​បាន​ឲ្យ​លោក ទេព រិទ្ធី វិ​ទ្ធ ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល មាន​ភាគហ៊ុន​មួយរយ​ភាគរយ​នៃ​ក្រុមហ៊ុន POH (Pacific Opportunities Holdings S.a.r.l) មាន​ប្រាក់ខែ​ចំនួន​១២០០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ពោលគឺ​បានន័យថា លោក ទេព រិទ្ធី​វិ​ទ្ធ គឺជា​មនុស្ស​ដែល​ក្រុមហ៊ុន​បាន​ជួល​មកអោយ​ធ្វើការ​ដោយមាន​ភ្ជាប់​នឹង​កិច្ច​ស​ន្យ​ច្បាស់លាស់​ប៉ុណ្ណោះ ដោយ​លោក​មិនមាន​សិទ្ធិ​លក់​ភាគហ៊ុន​នេះ​បានទេ​។ ក្រោយមក​លោក ទេព រិទ្ធី​វិ​ទ្ធ បាន​ឃុបឃិត​ជាមួយ​ជនជាតិ​ជប៉ុន​ទាំងពីរ និង​ជនជាតិ​អង់គ្លេស​ខាងលើ​លួច​លក់​ក្រុមហ៊ុន POH (Pacific Opportunities Holdings S.a.r.l) និង​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​ដែលជា​បុត្រ​សម្ព័ន្ធ​មាន​ក្រុមហ៊ុន Cougar Pacific Pte Ltd. និង​ក្រុមហ៊ុន Kuga Reflorestamento Ltda ទៅ​ឲ្យ​ក្រុមហ៊ុន Saronic Holdings Ltd ដែល​បង្កើត និង​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន ឈ្មោះ Fujisawa Nobuyoshi, Nobiru Adachi, និង​ជនជាតិ អង់គ្លេស​ឈ្មោះ Gwynn David Nevill Hopkins​។​

​ករណីនេះ​កន្លងមក ថៅកែ​បាន​ព្យាយាម​អញ្ជើញលោក ទេព រិទ្ធី​វិ​ទ្ធ ដែល​រង​នូវ​ការចោទប្រកាន់ថា បាន​លួច​លក់​ភាគហ៊ុន​មួយរយ​ភាគរយ នៃ​ក្រុមហ៊ុន POH ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ដែរ តែ​លោក​ពុំបាន​ចូលខ្លួន​មក​ដោះស្រាយ​ឡើយ​។ ក្រោយមក​តុលាការ​ក៏បាន​ចោទប្រកាន់​លោក ទេព រិទ្ធី​វិ​ទ្ធ ពីបទ​រំលោភ​ទំនុកចិត្ត​ដោយ​អភិបាល និង បទ​លួច​លក់​ភាគហ៊ុន​ក្រុមហ៊ុន ហើយ​បច្ចុប្បន្នកំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​។​

​ជុំវិញ​ករណីនេះ ជនរងគ្រោះ​ជា​អ្នកវិនិយោគ​ជនជាតិ​ជប៉ុន​សង្ឃឹមថា តុលាការ នឹង​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់​ដើម្បី​ផ្តល់​កំលាំងចិត្ត និង​គាំទ្រ​ដល់​អ្នកវិនិយោគ​ជប៉ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​។ ករណីនេះ​ប្រសិនបើ​អ្នកប្រព្រឹត្ត​បែរជា​រួចខ្លួន​នៅក្រៅ​សំណាញ់​ច្បាប់ អ្នកវិនិយោគ​ជប៉ុន​ក៏ដូចជា​អ្នកវិនិយោគ ដ៏ទៃទៀត​អាច​នឹង​ខ្លាចរអា​ក្នុងការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។​

​ទាកទង​ព័ត៌មាន​ខាងលើនេះ​ភ្នំពេញ​ថ្មី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន រួមទាំង​ជនបរទេស​ទាំង​៣​រូប និង​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ​។​ប៉ុន្តែ​យើង​នឹង​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ជា​បន្តបន្ទាប់​ទៀត​៕

Capture

fn-2019-05-10-19-04-41-0 fn-2019-05-10-19-04-41-1 fn-2019-05-10-19-04-41-2 fn-2019-05-10-19-04-41-3

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130