ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជំនួយការ​សេដ្ឋកិច្ច​លោក ត្រាំ ៖ អាមេរិក និងចិន​នឹងរង​គ្រោះ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​

​អាមេរិក ៖ ជំនួយការ​សេដ្ឋកិច្ច​ម្នាក់​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​ប្រាប់​សារព័ត៌មាន Fox News ថា ទាំង​សហរដ្ឋអាមេរិក ទាំង​ប្រទេស​នឹង​នឹង​គ្រោះ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង ដោយ​លោក​លើក​ឡើ​ថា លោក ត្រាំ ខុស​ដែល​លើកឡើងថា ចិន​នឹង​បង់ពន្ធ​លើ​ទំនិញ​នាំចេញ​មកកាន់​អាមេរិក​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា លោក​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាមេរិក​តំលៃ​២៥០​ពាន់​លាន​ដុល្លារ ត្រូវ​បង់​ដោយ​ចិន​។​លោក​ថា មិនមាន​ភាពចាំបាច់​ត្រូវ​រួសរាន់​សំរេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ ក្រសួង​រតនាគារ​អាមេរិក​ទទួលផល​ដ៏​មហាសាល​ពី​«​ការបង់ប្រាក់​ដ៏​ច្រើន​»​។​

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី Fox News Sunday លោក ឡា​រី គុត​ឡូ​វ ដែល​ដឹកនាំ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ទទួលស្គាល់ថា គឺ​ស្ថាប័ន​ជំនួញ​អាមេរិក​ដែល​បង់ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន និង​ថា អ្នកប្រើប្រាស់​អាមេរិក​ក៏​នឹងត្រូវ​ចំណាយ​ខ្ពស់​ឡើង​ដោយសារតែ​ការដំឡើង​ពន្ធ​នេះ តែ​វា​ក៏​នឹង​ជះឥទ្ធិពល​លើ​សេដ្ឋកិច្ច​ចិន​ដោយសារតែ​ថ្លៃ​ខ្ពស់​វា​នឹង​កាត់បន្ថយ​សេចក្តីត្រូវការ​នៅ​អាមេរិក​។ លោក​បញ្ជាក់ថា «​ភាគី​ទាំងពីរ​នឹងរង​គ្រោះ​ដូចគ្នា​លើ​បញ្ហា​នេះ​»​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន អាមេរិក​វាយ​ពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ រួមមាន​ត្រី​កាបូបយួរ សម្លៀកបំពាក់ និង​ស្បែកជើង​។ ទន្ទឹម​នោះ​កាលពី​សប្តាហ៍​មុន អាមេរិក​បាន​និយាយថា ខ្លួន​បង្កើន​ពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​២០០​ពាន់​លាន ដោយ​ចោទប្រកាន់​ចិន​ថា បាន​ដកដយ​ពី​ការសន្យា​ពីមុន​ថា​នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​ធ្វើ​ជំនួញ​របស់ខ្លួន​។​

​ជុំវិញ​ករណី​ខាងលើនេះ ចិន​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អំពើ​របស់​អាមេរិក និង​បាន​សន្យាថា​នឹង​សងសឹក ជាហេតុ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំងពីរ​ដែល​នឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​សកល​ផងដែរ​៕

101979576_046722356_reut

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130