ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេបញ្ជាការ​អ៊ីរ៉ង់ ៖ ប្រសិនបើ​អាមេរិក​ធ្វើ​សកម្មភាព​ណាមួយ​យើង​នឹង​វាយប្រហារ​ពួកគេ​

​អ៊ីរ៉ង់ ៖ មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយថា​ប្រទេស​របស់លោក​នឹង​វាយប្រហារ​មកវិញ ប្រសិនបើ​សហរដ្ឋអាមេរិក​ធ្វើ​សកម្មភាព​ណាមួយ​នៅក្នុង​ឈូង​សមុទ្រ Gulf​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​Sky News​។​

​លោក Amirali Hajizadeh ប្រធាន​ផ្នែក​អវកាស​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Iranian Students ថា ” «​កាលពីមុន នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង មួយគ្រឿង​ដែលមាន​យន្ដហោះ​ចម្បាំង​ពី​៤០ ទៅ​៥០​គ្រឿង ព្រមទាំង​ផ្ទុក​កងទ័ព​៦,០០០​នាក់ គឺជា​ការគំរាមកំហែង ធ្ងន់ធ្ងរ​សម្រាប់​ពួកយើង​… ប៉ុន្តែ​បច្ចុប្បន្ន​ការគំរាមកំហែង​នេះ​បាន​ប្រែ​ទៅជា​ឱកាស​… ដូច្នេះ​បើសិនជា​សហរដ្ឋអាមេរិក ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ណាមួយ​នៅក្នុង​តំបន់​ឈូង​សមុទ្រ Gulf នោះ​យើង​នឹង​បាញ់​បំបែក​ក្បាល​របស់ ពួកគេ​»​។​

​គួរ​បញ្ជាក់ថា លោក Hajizadeh បាន​កើតឡើង​ដូច្នេះ​បន្ទាប់ពី​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​គឺជា ការឆ្លើយតប​ទៅនឹង​ព័ត៌មាន​សំងាត់​ដែលថា​អ៊ីរ៉ង់​អាច​នឹង​វាយប្រហារ​លើ​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ ក្នុង​តំបន់​៕

skynews-iran-trump-khamenei_4666425

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130