ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​១៤០​ឆ្នាំ​ពីបទ​គំរាម​សម្លាប់​លោក ត្រាំ​

​អាមេរិក ៖ យោងតាម​ឯកសារ​របស់​តុលាការ​បានឱ្យដឹងថា បុរស​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់ បន្ទាប់ពី​ព្រះរាជអាជ្ញា​បាន​និយាយថា គាត់​បាន​គំរាម​សម្លាប់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ និង​បាន​បញ្ជូន កញ្ចប់​ម្សៅ​ពណ៌​ស និង​សារ​ព្រមាន​បំផ្ទុះ​គ្រាប់បែក​ទៅកាន់​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

​លោក Gary Gravelle មាន​អាយុ​៥១​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ចំនួន​១៦​ករណី ក្នុងនោះ​រួមមាន​ទាំង​ការ​គំរាម សម្លាប់​លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ តាមរយៈ​ការផ្ញើ​កញ្ចប់​ម្សៅ​ពណ៌​ស និង​សារ​សរសេរ​ដោយ ដៃ​មួយ​ថា «​អ្នក​ស្លាប់ទៅ​»​។ មិនតែប៉ុណ្ណោះ បុរស​រូបនេះ​ក៏បាន​ផ្ញើ E-mail និង​ទូរស័ព្ទ​ទៅកាន់​មនុស្ស​ជាច្រើន​នាក់ ដោយ​គំរាម​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រដ្ឋ Vermont, ទីក្រុង​វ៉ាស៊ីនតោន និង​ទីតាំង​ជាច្រើន​កន្លែង​ក្នុង​រដ្ឋ Connecticut ផងដែរ​។​

​បើសិនជា​លោក Gary Gravelle ត្រូវបាន​តុលាការ​អាមេរិក​ផ្ដន្ទាទោស​ទាំង​១៦​បទ​ចោទ នោះ​លោក​អាច​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​ហូត​ដល់​១៤០​ឆ្នាំ​។ ប៉ុន្តែ​ភ្លាមៗ​មិនមាន​ការបញ្ជា​ក់ណា​មួយ​ថា លោក​មាន​មេធាវី​ការពារ​ក្ដី​ឬក៏​យ៉ាងណា​នោះទេ​៕

2-21

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130