ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការបោះឆ្នោត​នៅ​ហ្វីលីពីន​អាចជា​ការបើកផ្លូវ​យក​ទោស​ប្រហារជីវិត​មក​ប្រើ​វិញ​

​ហ្វីលីពីន ៖ ប្រជាជន​ហ្វីលីពីន​បានធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ក្នុងការ​បោះឆ្នោត​មួយ​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ពង្រឹង​អំណាច​របស់លោក​ប្រធានាធិបតី Rodrigo Duterte ហើយនឹង​បើកផ្លូវ​សម្រាប់​គាត់​ក្នុងការ​យកទោស​ប្រហារជីវិត​មក​ប្រើ​វិញ​និង​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។​មុខតំណែង​ជាង​១៨,០០០​នឹងត្រូវ​ដាក់​ឲ្យ​ប្រជែង​ដោយ​រួមបញ្ចូល​ទាំង​អាសនៈ​ពាក់កណ្តាល​នៅក្នុង​ព្រឹទ្ធសភា​ជាន់ខ្ពស់​ង​ដែរ​។​

​លោក Duterte ត្រូវបាន​គេ​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការនិយាយ​មិន​សំចៃមាត់​ប៉ុន្តែ​គាត់​នៅតែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​ដែល​ឆ្អែត​ចិត្ត​ជាមួយនឹង​ភាពច្របូកច្របល់​របស់​ប្រទេស​នេះ​និង​បណ្តា​មេដឹកនាំ​ដែល​បរាជ័យ​ដើម្បី​ដោះស្រាយ​វា​។​គាត់​ចង់​នាំយក​មកវិញ​នូវ​ទោស​ប្រហារជីវិត​សម្រាប់​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ដែលជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ដ៏​សាហាវ​ទៅលើ​ថ្នាំញៀន​ដែល​ក្នុងនោះ​ជនសង្ស័យ​និង​អ្នកញៀន​ថ្នាំ​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​។​

​វេទិកា​ដ៏​ស្វិតស្វាញ​នៅលើ​ឧក្រិដ្ឋកម្ម​របស់គាត់​ដែល​រួមបញ្ចូល​ទាំង​ការ​បន្ទាប​អាយុ​នៃ​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចាប់ពី​១៥​ឆ្នាំទៅ​១២​ឆ្នាំ​ផងដែរ​នោះ​គឺជា​គន្លឹះ​នៃ​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។​អ្នកបោះឆ្នោត​បាន​ប្រមូលផ្តុំ​នៅ​មណ្ឌលបោះឆ្នោត​ក្នុង​រដ្ឋធានី​ម៉ានីល​មុនពេល​ការបោះឆ្នោត​បើក​នៅ​ម៉ោង​៦​ព្រឹក​ក្នុងការ​បោះឆ្នោត​មួយ​ដែលមាន​មនុស្ស​៦១​លាន​នាក់​ចុះឈ្មោះ​បោះឆ្នោត​។​

​ជ័យជំនះ​ភាគច្រើន​នៃ​ព្រឹទ្ធសភា​នឹង​ផ្តល់​ឲ្យ​លោក Duterte នូវ​ការគាំទ្រ​ផ្នែក​ច្បាប់​សម្រាប់​សំណើ​ប្រឆាំង​ឧក្រិដ្ឋកម្ម​របស់គាត់​និង​ផែនការ​របស់គាត់​ក្នុង​ការសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។​ទោះបីជា​យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​បាន​ព្រមាន​ថា នោះ​អាច​នាំ​ឲ្យ​ដែន​កំណត់​រយៈពេល​មួយ​អាណត្តិ​សម្រាប់​តំណែង​ប្រធានាធិបតី​នឹងត្រូវ​បាន​ដកចេញ​ហើយ​អនុញ្ញាត​ឲ្យ​គាត់​ស្វែងរក​ការជាប់ឆ្នោត​ជាថ្មី​ថ្វីបើ​គាត់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​គាត់​នឹង​ចុះចេញ​នៅ​ចុងបញ្ចប់​អាណត្តិ​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា លទ្ធផល​សម្រាប់​ការបោះឆ្នោត​តំណែង​អភិបាលក្រុង​និង​ក្រុមប្រឹក្សា​ក្រុង​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការបោះឆ្នោត​បិទ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ចន្ទ​ហើយ​អ្នកឈ្នះ​សម្រាប់​ព្រឹទ្ធសភា​និង​អាសនៈ​សភា​ទំនងជា​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​៕

GENERAL SANTOS, PHILIPPINES - DECEMBER 17: President Rodrigo Roa Duterte speaks at the 39th birthday party of Boxer Manny Pacquiao at KCC convention center on December 17, 2017 in General Santos, Philippines. (Photo by Jeoffrey Maitem/Getty Images)

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130