ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Trump នឹង​ជួប​លោក Xi បន្ទាប់ពី​ចិន​ប្រកាស​ដំឡើង​ពន្ធ​

​អាមេរិក ៖ លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ខែក្រោយ​នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ពីរ​នៅលើ​ពិភពលោក​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​ដែល​បណ្តាល​ឲ្យ​មាន​ភាព​អាប់អួ​ដល់ទី​ផ្សារ​ពាណិជ្ជ​កម្ម​ពិភពលោក បន្ទាប់ពី​ចិន​ប្រកាស​ដំឡើង​ពន្ធ​លើ​មុខ​ទិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​មាន​ទំហំ​៦០​ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Reuters​។​

​លោក Trump ថ្លែង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា « រឿងនេះ​អាច​នឹង​កើតឡើង​…​ពួកយើង​អាច​នឹង​ជួបគ្នា ដូចដែល​អ្នកដឹង​ហើយ​ថា​ខ្ញុំ​ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ G20 នៅក្នុង​ប្រទេស​ជប៉ុន​ដែ​រ នៅ​ចុងខែ​មិថុនា​ខាងមុខ​…​ហើយ​ខ្ញុំ​គិតថា​វា​នឹង​ក្លាយជា​ជំនួប​ដ៏​មាន​ផ្លែផ្កា​»​។​

​ចិន​បានប្រកាស​កាលពី​ពេលមុន​ថា​ខ្លួន​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ពី សហរដ្ឋអាមេរិក ដែល​គិត​ជា​ទំហំ​ទឹកប្រាក់​ស្មើ​៦០​ពាន់​លាន​ដុល្លារ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​របស់ ទីក្រុង​វ៉ាស៊ីនតោន​មកលើ​ទំនិញ​របស់​ប្រទេស​ចិន​មាន​ទំហំ​ជាង​២០០​ពាន់​លាន​ដុល្លារ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន ការឡើង​ពន្ធ​ដល់​១០​ភាគរយ ដល់​២០​ភាគរយ និង​ដល់​២៥​ភាគរយ​ទៅលើ​ក្រុម​មុខទំនិញ​ជាច្រើន​ប្រភេទ​របស់​អាមេរិក នឹងត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ពីថ្ងៃ​ទី​០១ ខែមិថុនា ខាងមុខនេះ ខណៈ​ផលិតផល​សរុប​ប្រមាណ​៥,៤១០​មុខ​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​នាំចូល​មកកាន់​ប្រទេស​ចិន​នឹងរង​ការប៉ះពាល់​ពី​ចំណាត់ការ​នេះ​។​

​ការរំពឹងទុក​ដែលថា​សហរដ្ឋអាមេរិក​និង​ចិន​កំពុងតែ​បង្កើន​ជម្លោះ​ដែល​គ្មាន​ការរារាំង​ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​រាំង​ស្ទះ​ដល់​វិនិយោគិន​និង​បាន​នាំឱ្យមាន​ការលក់​ធ្លាក់ចុះ​ក្នុង​ទីផ្សារ​ភាគហ៊ុន​កាលពី​សប្តាហ៍​មុន​។​

​រង្វាស់​ភាគហ៊ុន​សកល​លោក​បាន​ធ្លាក់ចុះ​១,៩% កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង​៥​ខែ​។ រូបិយប័ណ្ណ​យន់​របស់​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែធ្នូ​ហើយ​ប្រេង​ឆៅ​នាពេល​អនាគត​ក៏​អាច​ធ្លាក់ចុះ​ផងដែរ​៕

Donald-Trump-Xi-Jingping-afp-04032019

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130