ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង​ជំរុញ​ឲ្យ​អាមេរិក​បញ្ជូន​នាវា​ដែល​រឹបអូស​ដោយ​គ្មាន​ការពន្យារពេល​

​កូរ៉េខាងជើង ៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា កូរ៉េខាងជើង​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ជូន​នាវា​ដែល​រឹបអូស​ដោយ​គ្មាន​ការពន្យារពេល និង​បាន​ចាត់ទុកថា ការចាប់​របស់ខ្លួន​ពី​សំណាក់​សហរដ្ឋអាមេរិក​គឺជា ដោយផ្ទាល់​លើ​កិច្ចព្រមព្រៀង​កំពូល​កាលពី​ថ្ងៃទី​១២ ខែមិថុនា​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CGTN នៅមុននេះ​បន្តិច​។​

​សូម​រម្លឹកថា កាលពី​សប្តាហ៍​មុន​អាមេរិក​បាន​រឹបអូស​នាវា​ដឹកទំនិញ​របស់​កូរ៉េខាងជើង​ដោយ​ចោទប្រកាន់ថា រំលោភ​លើ​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ចំពេល​មាន​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​៕

d11026c6adfa477bbb514f24e3c8d038

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130