ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន ១៤​ករណី ឃាត់ខ្លួន​មនុស្ស​២០​នាក់​

​រាជធានី​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចំនួន​១៤​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២០​នាក់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ឲ្យ​ដឹងថា ប្រភេទ​បទល្មើស​រួមមាន​៖ ជួញដូរ​១៤​ករណី ឃាត់ខ្លួន​១៩​នាក់ និង​ប្រើប្រាស់​០​ករណី ឃាត់ខ្លួន​ម្នាក់​។​

​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស រយៈពេល​៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ មាន​ចំនួន​សរុប ២,៨៧៨​ករណី ដោយ​ឃាត់​មនុស្ស​ចំនួន ៦១៣០​នាក់ (​ស្រី​៤៩២​នាក់​) (​ជនបរទេស​១៤០​នាក់ ស្រី​៣១​នាក់ មាន​៧​សញ្ជាតិ​)៕

2-20

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130