ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានាធិបតី​ចិន​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​ខែក្រោយ​

​ចិន ៖ ក្រុមប្រឹក្សារដ្ឋ​ចិន និង​រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង យី នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov នៅ​សូ​ជី​កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែងថា ទំនាក់ទំនង​ចិន – រុស្ស៊ី​កំពុងស្ថិត​ក្នុងដំណាក់កាល​ថ្មី​មួយ​។​

​លោក វ៉ាង បានប្រកាសថា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅ​ខែក្រោយ​ដែល​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ នឹង​នាំមក​នូវ​សករាជ​ថ្មី​មួយ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​រុស្ស៊ី​។

​លោក វ៉ាង បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ចិន – រុស្ស៊ី​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​នៃ​ការសម្របសម្រួល​រវាង​ចិន និង​រុស្ស៊ី​គឺមាន​ភាពចាស់ទុំ​រឹងមាំ​។ ទន្ទឹម​នោះ​លោក​បាន​ប្តេជ្ញា​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ទូលំទូលាយ និង​ជំរុញ​ការអភិវឌ្ឍ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ចិន និង​រុស្ស៊ី​។​

​ដោយ​កត់សម្គាល់ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​រុស្ស៊ី​លោក វ៉ាង ក៏បាន​និយាយថា ភាគី​ទាំងពីរ​នឹង​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​បង្កើន​ការសម្របសម្រួល និង​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ផងដែរ​៕

8e15d9eb8690423fbc9f018f5a47e8f6

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130