ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យន្តហោះ​បុក​គ្នា​នៅ Alaska ស្លាប់​៥​នាក់​និង​ម្នាក់​បាត់​ខ្លួន​

​អាមេរិក ៖ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស ៥ នាក់​បាន​ស្លាប់ ហើយ​មនុស្សម្នា​ក់បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​យន្តហោះ​អណ្ដែត​លើទឹក​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅ​ពាក់កណ្តាល​អាកាស​ក្នុង​រដ្ឋ Alaska ខណៈ​កំពុង​ដឹក​អ្នកដំណើរ​ពី​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​នាវា​កម្សាន្ត​មួយ​នេះ ។​

​ក្រុមហ៊ុន Princess Cruises បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ថា យន្តហោះ​ទាំងពីរ​គ្រឿង​រួមមាន យន្តហោះ​ធុន​តូច Beaver និង Otter មាន​ផ្ទុក​អ្នកដំណើរ ១៦ នាក់​មកពី​នាវា​ទេសចរណ៍ Royal Princess នៅពេលដែល​ពួកវា​បាន​បុក​គ្នា​នៅ​ជិត​ទីក្រុង Ketchikan នៅ​ម៉ោង​ប្រហែល ១ រសៀល ។​

​យោងតាម​ក្រុមហ៊ុន Princess Cruises បាន​ឲ្យ​ដឹងថា អ្នកស្លាប់​រួមមាន​អ្នកដំណើរ ៤ នាក់ និង​ភី​ឡុ​តម្នាក់ ។ មនុស្ស ១០ នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ ហើយ​កំពុង​ទទួល​ការថែទាំ​សុខភាព ។​

​ឆ្មាំ​ឆ្នេរសមុទ្រ​សហរដ្ឋអាមេរិក​បាន​និយាយថា មនុស្ស ៣ នាក់​ត្រូវបាន​គេ​អះអាងថា​បាន ស្លាប់ ហើយ​ថា​ខ្លួន​កំពុង​ស្វែងរក​មនុស្ស​បីនាក់​ផ្សេងទៀត​នៅ​ជិត​ឆ្នេរ George Inlet រួមជាមួយ​ជំនួយ​ពី​ភ្នាក់ងារ​ដៃគូ​ដូចជា​សេវាកម្ម​ព្រៃឈើ​អាមេរិក និង​កងទ័ព​រដ្ឋ Alaska និង​ក្រុម​ជនជាតិភាគតិច Samaritans ។​ឧទ្ធម្ភាគចក្រ និង​ទូក​ត្រូវបាន​ដាក់ពង្រាយ​ដោយ​ឆ្មាំ​សមុទ្រ​សម្រាប់​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ ។​

​លោក Stephen White មេបញ្ជាការ​កង​ឆ្មាំ​ឆ្នេរសមុទ្រ Juneau បាន​និយាយថា “​នៅ​តំបន់​ដាច់ស្រយាល​មួយ​នេះ​ការជួយ​សង្គ្រោះ​របស់​យើង​គឺ​ពឹង​ផ្អែកលើ​ភ្នាក់ងារ​ដៃគូ​របស់​យើង ហើយ​មានការ​កោតសរសើរ​ចំពោះ​ការគាំទ្រ​ដែល​ជនជាតិ Samaritans បានផ្តល់​ដល់​ចំណុច​នេះ​” ។​លោក​បន្តថា “​ជាមួយនឹង​ការបាត់​បង់ជីវិត​ក្នុងករណីនេះ យើង​ដឹងថា​ផលប៉ះពាល់​ដល់​រដ្ឋ Alaska គឺ​ធំធេង ហើយ​គំនិត​របស់​យើង​នៅ​ជាមួយ​សហគមន៍​នៅទីនេះ​” ។​

​គណៈកម្មាការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​បាន​និយាយថា ខ្លួន​កំពុង​ចាប់ផ្ដើម​ក្រុមការងារ “Go Team” ដើម្បី​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ៕

800

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130