ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធាន​ក្រុម Roma ប្រកាស​ចាក​ចេញពី​ក្លិប​ក្រោយ​ចប់​រដូវ​កាល​

​កីឡា ៖ ប្រធាន​ក្រុម Roma កីឡាករ Daniele De Rossi បានប្រកាស​ជា​ផ្លូវការ​ថា​នឹង​ចាក​ចេញពី​ក្លិប​នៅ​ចុងរដូវ​កាល​នេះ បន្ទាប់ពី​ចំណាយពេល ១៨​ឆ្នាំ​នៅ​ទឹកដី​អ៊ីតាលី​។​

​យ៉ាងណាមិញ De Rossi នៅ​មិនទាន់​ចូលនិវត្តន៍​ពី​បាល់ទាត់​ឡើយ បើទោះបីជា​ចាកចេញ​ពី Roma យ៉ាងណាក្តី​។ ប្រធាន​ក្រុម​វ័យ ៣៥​ឆ្នាំ​រូបនេះ គ្រោង​នឹង​ចំណាយពេល​នៅ​ក្លិប​ផ្សេង​ណាមួយ​ឆ្ងាយ​ពី​ទឹកដី​អ៊ីតាលី​។​

​គួរ​បញ្ជាក់ថា De Rossi បាន​ចូលរួម​ជាមួយ​ក្លិប AS Roma តាំងពី​ឆ្នាំ ២០០០ ដោយ​បង្ហាញខ្លួន​ជាមួយ​ឈុត​យុវជន​រយៈពេល ១​រដូវ​កាល មុននឹង​ឡើងមក​ឈុត​ធំ​នៅ​ឆ្នាំ ២០០១ និង​បន្ត​រហូតមក​ដល់ពេល​បច្ចុប្បន្ន និង​បានបង្ហាញ​ខ្លួន​សរុប ៤៥៧ និង​រកបាន ៤៣​គ្រាប់​សម្រាប់​ក្រុម​អ៊ីតាលី​មួយ​នេះ​។​

ជាមួយ Roma កីឡាករ​រូបនេះ​ធ្លាប់​ឈ្នះ​ពាន Coppa Italia ២​ដង (២០០៦/២០០៧ និង ២០០៧/២០០៨) និង​ឈ្នះ​ពាន Supercoppa Italiana (២០០៧) ម្តង​ផងដែរ​៕

7cdeb7ef2c297bee0d48b1d2577d37583e278b97

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130