ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Griezmann ប្រកាស​ចាកចេញ​ពី At Madrid នៅ​ចុងរដូវ​កាល​

​កីឡា ៖ ខ្សែប្រយុទ្ធ​របស់​ក្រុម Atletico Madrid កីឡាករ Antoine Griezmann បានប្រកាសថា​លោក​នឹង​ចាកចេញ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​បន្ទាប់ពី​ចំណាយពេល​៥​ឆ្នាំ​មកហើយ​នៅទីនេះ​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​
​សមាជិក​ជួយ​ឲ្យ​បារាំង​ឈ្នះ​ពាន World Cup រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​កាលពី​ខែមិថុនា​ប៉ុន្តែ​ការប្រកួត​នៅ La Liga នៅ​ថ្ងៃ​សៅរ៍​ជាមួយ​ក្រុម Levante នឹង​ក្លាយជា​ក្លឹប​ចុងក្រោយ​របស់គាត់​។​

​របាយការណ៍​ពី​សារព័ត៌មាន BBC Sport យល់ឃើញថា ក្លឹប​បាល់ទាត់ Barcelona នឹង​បង់ប្រាក់​លក្ខខណ្ឌ​ទិញ​ក្នុង​កិច្ចសន្យា Griezmann ចំនួន ១២០​លាន​អ៊ឺ​រ៉ូ ។​

Griezmann បាន​និយាយថា “​រយៈពេល ៥ ឆ្នាំ​ហើយ​ដែល​ខ្ញុំ​រួមរស់​នៅ​ទី​។​ខ្ញុំ សូម​អរគុណ​ចំពោះ​អ្វីៗ​គ្រប់យ៉ាង​។​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា​”​ខ្ញុំ​ចង់​ប្រាប់​អ្នកគាំទ្រ​ដែល​តែងតែ​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ក្ដី​ស្រឡាញ់​ជាច្រើន​។​ខ្ញុំ​បាន​សំរេចចិត្ត​ចាកចេញ​ដើម្បី​រក​បទពិសោធ​ល្អ​បន្ថែមទៀត​។​

“​ការពិត​វា​ពិបាក​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​នេះ​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ចង់​ចាកចេញ​ហើយ​ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់គ្នា​ចំពោះ​ក្ដី​ស្រឡាញ់​ដែល​អ្នក​បានបង្ហាញ​ចំពោះ​ខ្ញុំ​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំនេះ​” ។​

​គួរ​បញ្ជាក់ថា Griezmann បាន​ស៊ុត​បញ្ចូល​ទី ១៣៣ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៥៦ ប្រកួត​សម្រាប់​ក្រុម Atletico ចាប់តាំងពី​រូបគេ​បាន​ផ្ទេរ​ចេញពី​ក្រុម Real Sociedad នៅ​ឆ្នាំ ២០១៤ ។​

កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បានឈ្នះ​ពានរង្វាន់ Europa League, Spanish Super Cup និង Uefa Supercup ក្នុងអំឡុងពេល​របស់​គាត់​នៅ Atletico និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់​ក្រុម​នៅ​រដូវ​កាល​ចុងក្រោយ​៕

_106961025_gettyimages-1135414152

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130