ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UEFA ជ្រើស​យក​លោក Skomina កាត់ក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ UCL

​កីឡា ៖ សហព័ន្ធ​បាល់ទាត់​អ៊ឺរ៉ុប​(UEFA )​បានសម្រេច​ចិត្ត​ជ្រើស​យក​អាជ្ញាកណ្ដាល​លោក Damir Skomina សម្រាប់​កាត់ក្ដី​ការប្រកួត​ផ្ដាច់ព្រ័ត្រ Champions League រវាង​ក្រុម Tottenham និង​ក្រុម Liverpool ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​អាជ្ញាកណ្ដាល​សញ្ជាតិ​ស្លូ​វេ​នី​វ័យ​៤២ ឆ្នាំ​រូបនេះ​បានផ្តល់​បាល់​ពិន័យ​ដល់ Manchester United យ៉ាង​ចម្រូងចម្រាស​នៅក្នុង​ជ័យជម្នះ​១៦ ចុងក្រោយ​របស់​ពួកគេ​លើ​ក្រុម Paris Saint-Germain កាលពី​ខែមីនា​។​

​ការផ្ដល់​បាល់​ពិន័យ​យ៉ាង​ចម្រូងចម្រាស​នេះ បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ PSG កីឡាករ Neymar ត្រូវ​ជាប់​បំរាម​ចំនួន​៣​ប្រកួត​ផងដែរ ក្រោយ​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Estadio Metropolitano ក្នុង​ទីក្រុង Madrid នា​ថ្ងៃ​សៅរ៍​ទី ១ ខែមិថុនា​ខាងមុខនេះ​៕

_106954069_hi052780662

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130