ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Solskjaer គំរាម​លក់​កីឡាករ​ពាក់កណ្ដាល​ក្រុម​ក្រោយ​ចាញ់ Cardiff

​កីឡា ៖ គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Mancheter United លោក Ole Gunnar Solskjaer បាន​ប្រាប់​ក្លឹប​ថា លោក​មានបំណង​លក់​កីឡាករ​ពាក់កណ្ដាល​ក្រុម ។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Sun​។​

Man Utd បាន​បរាជ័យ ២-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម Cardiff កាលពី​ថ្ងៃអាទិត្យ ដែល​បានធ្វើ​ឲ្យ​លោក Solskjaer និង​អ្នកគាំទ្រ​ខឹងសម្បា​ល​យ៉ាងខ្លាំង​។​

​លោក Solskjaer បាន​និយាយថា​លោក​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​លក់​កីឡាករ​ពាក់កណ្ដាល ក្រុម​ចេញ ប្រសិនបើ​ពួកគេ​ធ្វើ​អាកប្បកិរិយា​បែបនេះ ។​ហើយ​លោក​បាន​រំឭក​ពួកគេ​ថា​បន្ទាប់ពី​មិនបាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ ពួកគេ​ត្រូវការ​ឲ្យ Manchester City ដើម្បី​ឈ្នះ​ពានរង្វាន់ FA Cup ។​

​សូមជម្រាបថា ប្រសិនបើ Watford ឈ្នះ​ពានរង្វាន់​នេះ Man Utd នឹងត្រូវ​ធ្លាក់​ចូលទៅ​វគ្គ​ជម្រុះ​ជុំ​ទី 2 នៃ​ក្របខ័ណ្ឌ Europa League វិញ​៕

13453310-0-image-a-51_1557873406105

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130