ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​យល់ព្រម​លក់​រថពាសដែក​ជជុះ​ ៣៧​គ្រឿង​ឲ្យ​ថៃ​

​ថៃ​៖ សហរដ្ឋអាមេរិក បាន​យល់ព្រម​លក់​រថពាសដែក​ជជុះ ឬ កែច្នៃ​ឡើងវិញ ប្រភេទ M1126 Stryker ចំនួន ៣៧​គ្រឿង​ឲ្យ​ប្រទេស​ថៃ ដែលមាន​តម្លៃ​ប្រហែល ៨០​លាន​ដុល្លារ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Bangkok Post​។​

​ប្រភពពី​យោធា​ថៃ បាន​ឲ្យ​ដឹងថា រថពាសដែក​ជជុះ​ដែលមាន​កង់​ចំនួន ៨​គ្រាប់​នេះ ជា​រថពាសដែក​ប្រភេទ “World Class” លំដាប់​ពិភពលោក ដោយ​ថៃ គឺជា​ប្រទេស​ទីមួយ ដែល​អាមេរិក ព្រម​លក់​រថពាសដែក​ប្រភេទ​នេះ​ឱ្យ​។​

​សូមជម្រាបថា រថពាសដែក​ទាំង​៣៧​គ្រឿង ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​សមរភូមិ​ប្រយុទ្ធ ជាច្រើនលើក​មកហើយ ដោយ​បច្ចុប្បន្ន រថពាសដែក​ទាំងនេះ កំពុង​បម្រើ​ការឱ្យ​កងទ័ព​អាមេរិក ក្នុង​ផែនការ​រហូតដល់​ឆ្នាំ​២០៣០៕

da23631d257ef9641cdef82e897d02c1

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130