ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់ ខ្យល់គរ​ស្លាប់ ខណៈ​អង្គុយ​រង់ចាំ​ឡាន​ជិះ​ទៅ​ស្រុក​

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​មក​អង្គុយ​រង់ចាំ​ឡាន​ដើម្បី​ជិះ​ទៅ​ស្រុកកំណើត ស្រាប់តែ​គាត់​ខ្យល់គ​ដេកស្លាប់​នឹង​ដី​តែម្ដង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩​នៅវេលា​ម៉ោង ១​និង​០០ នាទី នៅមុខ​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ស្ថិតនៅ​ភូមិ ១ សង្កាត់ ១ ក្រុង​និង​ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​មានឈ្មោះ​ង៉ែត ច​ន្ធូ អាយុ ៣១​ឆ្នាំ ។​តាម​សម្ដី​បងប្រុស​ជីដូនមួយ​សាកសព បាន​ប្រាប់ថា បុរស​ម្នាក់នេះ ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រមូល​សំរាម ហើយ​នៅ​ថ្ងៃទី ១២ ខែ ឧសភា​ឆ្នាំ ២០១៩ ជនរងគ្រោះ​បាន​សុំ​ថៅកែ​ឈប់​ធ្វើការ ។ ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែឧសភា​ឆ្នាំ ២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ពេលដែល​គាត់​អង្គុយ​រង់ចាំ​ឡាន រហូតដល់​ម៉ោង​១ រសៀល​ថ្ងៃ ដើម្បី​ទៅ​ស្រុក ស្រាប់តែ​គាត់​ខ្យល់គ​ដេកស្លាប់​តែម្ដង ៕

9bbd5a0a-8a39-45af-97e4-2df023712acb 94258606-77a1-49c4-b6bb-d3f7163e9e37 eae5d977-be02-4c13-b111-19b9c949c478

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130