ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រន្ទះបាញ់​ស្លាប់​២​នាក់​ប្តី​ប្រពន្ធ និង​របួសធ្ងន់​ស្រាល​៣​នាក់​នៅ​ស្រុក​ក្រគរ​

​ខេត្តពោធិ៍សាត់ ៖ ប្តី​ប្រពន្ធ​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​៣​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​រន្ទះបាញ់​មួយ ខណៈ​កំពុង​នាំគ្នា​ត្រឡប់​មកពី​រក​ផ្សិត​ផូងផាង​នៅក្នុង​ព្រៃ​ ពេលមេឃអួអាប់រកនឹង ភ្លៀង។

ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ ២០១៩ នៅ​ចំណុច​ខាងលើ​ស្ទឹង​អំពុស ចំងាយ​៣០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​មានឈ្មោះ ១-​សុខ គឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្តី (​ស្លាប់​នៅនឹងកន្លែង​)២-​ណុប ចន្ថា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជន​ជាត​ខ្មែរ ត្រូវជា​ប្រពន្ធ (​ស្លាប់​នៅនឹងកន្លែង​) ទាំង​២​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​កា​ប៉ះ​លើ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ចំណែក​ទី​៣ ហ៊ីម យៈ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម (​របួសធ្ងន់​) ។ ៤-​សុះ ឯល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម (​របួសស្រាល​)៥-​ឯល ម៉ាលី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម (​របួសស្រាល​) ទាំង​៣​នាក់ រស់នៅ​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ឈើ​តុំ​៕

-00000 -0000 -000 -00

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130