ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឆេះ​សា​ឡង់​ដឹក​ប្រេង​ឥ​ន្ធ​នះ​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​រងរបួស​ធ្ងន់​ស្រាល​បុគ្គលិក​២​នាក់​

​រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បច្ចេកទេស​ចំនួន​២​នាក់​រងរបួស​ធ្ងន់​ស្រាល​និង​រង​ការខូចខាត​សា​ឡង​មួយគ្រឿង​និង​ប្រេង​ឥ​ន្ធ​នះ​ចំនួន​៣០០០០០​លិ​ត្រ​(​បី​សែន​លីត្រ​)​ដោយសារតែ​អគ្គីភ័យ​ឆាបឆេះ​សា​ឡង់​ដឹក​ប្រេង​ឥ​ន្ធ​នះ​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​ស្ថិតនៅ​ត្រង់ចំណុច​ច្រាំង​ទន្លេសាប ក្រោយ​ឃ្លាំង​ប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច​ស្ថិតនៅ​ក្រុមទី​១០​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា​មាន​ករណី​ឆេះ​កា​ប៉ាល់​ដឹក​ប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច​ក្នុងករណីនេះ​សម្ថ​កិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កា​រិ​យា​ល​យ័​អគ្គី​ភ​យ័​ចំនួន​៩​គ្រឿង​បាញ់​អស់​ចំនួន​៥​គ្រឿង​នឹង​អូប័រ​បាញ់​ទឹក​របស់​កា​រិ​យា​ល​យ័​ជើង​ទឹក​ចំនួន​២​គ្រឿង​។​
ចំពោះ​ការខូចខាត​៖​ខូចខាត​សា​ឡង់​ដឹក​ប្រង​ចំនួន​១​គ្រឿង​និង​ប្រេង​ចំនួន​300000​លីត្រ ។​

តាម​ពត៌មាន​ឲ្យ​ដឹងថា​មាន​របួស​បុគ្គលិក​បច្ចេក​ទេស​ពីរ​នាក់​ទី​១​ឈ្មោះ​ឡេ ហង​យ៉ាង​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជនជាតិ​វៀតណាម​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ប្រទេស​វៀតណាម ទី​២​ឈ្មោះ ចាន់ វ៉ាង​មិន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រងរបួស​ស្រាល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។

​ករណីនេះ​ត្រូវ​ពន្លត់​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​៦​នឹង​៣០​នាទី​ថ្ងៃ​ព្រឹក​ថ្ងៃ​ដដែល​៕

853237258_396719 853237937_394665 853240338_395514 853240761_397650

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130