ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កក្តា​មិន​គោរព​ច្បាប់​ចរាចរណ៍​ភាគច្រើន​បងប្អូន​ជនជាតិដើម​ភាគតិច បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​

​ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ​ខែម សំអាត លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៨៥-២៨៦ ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ដោយ​ឈ្មោះ ខែម សំអាត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បើកបរ​ពី​ជើង​ទៅ​ត្បូង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1H-3717 រងរបួស​ស្រាល​។​

​អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ វៀង វៀ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ទំពួន រងរបួស​ធ្ងន់ រស់នៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​កសិករ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ក្រហម អត់​ស្លាក​លេខ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

​ចំណែក​អ្នករួមដំណើរ​ម៉ូតូ​វ៉េវ​ឆ្លាម ចំ​នួ​ុ​ន​២​នាក់ ស្រីរ​ងរ​បួ​ុ​ស​ស្រាល មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​មន្ត្រីនគរបាល​បន្តថា មុនពេល​កើតហេតុ ម៉ូតូ​ទាំងពីរ​គ្រឿង​បើកបរ​ពេលយប់​សង្ស័យ​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​
​ម៉ូតូ​ស្មា​ក ខណ​:​បើកបរ​មកដល់​កន្លែង​កើតហេតុ បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ផ្ទះ​ស្របពេល​ម៉ូតូ​១​គ្រឿង​ទៀត​មកដល់​ក៏បាន​បុក​យ៉ាង​ពេញទំហឹង​តែម្តង​។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​អធិការ​ស្រុក​លំផាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ បាន​រឹបអូស​ម៉ូតូ​២​គ្រឿង​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ប៉ុស្តិ៍​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​ដោយឡែក​ជនរងគ្រោះ ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​នគរបាល​ខេត្ត បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕

853235110_394555 855003538_226948

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130