ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​ស្រវឹងស្រា​ជោគជាំ ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​របួសធ្ងន់​ទាំង​២​នាក់​

​ខេត្តរតនគិរី ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ខណ​:​បើកបរ​មិន​ប្រកាន់​ស្តាំ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ​ញុ​ង​ហុង លើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1A-2160 បើកបរ​ដោយ​ឈ្មោះ សេង សា​បុត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់​
​ជិះ​ម៉ូតូ​ពី​កើ​តទៅ​លិច​។​

​អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ម៉ា​ហែង ញៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ទំពួន រងរបួស​ធ្ងន់ រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា មុខរបរ​កសិករ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។​

​មន្ត្រីនគរបាល​បាន​បន្តថា មូលហេតុ ម៉ូតូ​វ៉េវ​ឆ្លាម​បើកបរ​មិន​ប្រកាន់​ស្តាំ បាន​ជ្រុល​ចង្កូត​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​កំពង់​ធ្វើ​ចរាចរណ៍​បញ្ច្រាស​គ្នា សង្ស័យ​ស្រវឹងស្រា​ជោគ​។​
ក្រោយ​កើតហេតុ​ក​ម្លាំ​ប៉ុស្តិ៍​បាន​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​បាន​ដកហូត​វត្ថុតាង​ម៉ូតូ​ចំនួន​២​គ្រឿង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​បណ្តោះអាសន្ន​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​ដោយឡែក​ជនរងគ្រោះរ​បួស​ធ្ងន់​ទាំង​២​នាក់ ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រៀងៗ​ខ្លួន​៕

853237835_397707 853240013_394777 853505710_288704 855003030_228503

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130