ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​ជាច្រើន​ហិកតា ត្រូវ​ជន​ទុច្ចរិត​លួច​កាប់បំផ្លាញ​

​ខេត្តបន្ទាយមានជ័យ ៖ ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​ជាច្រើន​ហិកតា ត្រូវបាន​ជន​ទុច្ចរិត​លួច​កាប់បំផ្លាញ​ត្រឹមតែ​រយៈពេល​២​ទៅ​៣​ថ្ងៃ ហើយ​មកទល់​ថ្ងៃទី​១៥ ឧសភា នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​នៅតែ​ស្វែងរក​ជនសង្ស័យ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​មិនទាន់​ឃើញ​ដដែល ។​

​ទីតាំង​ដែល​កើត​ហេតុនេះ​ស្ថិតនៅលើ​ចង្កេះភ្នំ​ដងរែក ក្នុងភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ករណី​លួច​កាប់បំផ្លាញ​ព្រៃ​ខាងលើ​កើតឡើង​កាលពី​អំឡុង​មុន​ថ្ងៃទី​២២ មេសា ២០១៩​កន្លងមក​ម្លេះ ។ ប្រភព​បន្តថា ជន​ទុច្ចរិត​ហាក់​ដឹង​ពី​ឱកាស​នេះ បាន​លួច​កាប់បំផ្លាញ​ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​តែម្តង ដោយ​ទីតាំង​លួច​កាប់បំផ្លាញ​នេះ មាន​ទំហំ​ប្រហែល​៥ ទៅ​៦​ហិកតា​។​

​ជុំវិញ​ករណីនេះ ប្រធានការិយាល័យ​បរិស្ថាន​ស្រុក​ថ្មពួក លោ​កចោប សំខាន់ មិនអាច​ទាក់ទង​សុំ​កា​បំភ្លឺ​បានទេ ។ ដោយឡែក លោក​ឌៀប ឈួន អភិបាលស្រុក​ថ្មពួក ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​លោក​ដឹង​តែ​តំបន់​ហ្នឹង​យោធា​គ្រប់គ្រង​។​

​លោក​បន្តថា គេ​លួច​កាប់បំផ្លាញ​តែ​ពេលយប់ ធ្វើឱ្យមាន​ការលំបាក​ណា​ស់ ។ កន្លងមក​ក្រោយពេល​ទទួល​ព័ត៌មាន​ថា មាន​គេ​លួច​កាប់​ព្រៃ​ចំណុចកើតហេតុ អាជ្ញាធរ​បាន​សហការ​ជាមួយ​ជំនាញ​បរិស្ថាន​ចុះទៅ ប៉ុន្តែ​ជន​ទុច្ចរិត​តែងតែ​រត់ឡើង​ភ្នំ​អស់ និង​ប្តូរ​រូបភាព​លួច​កាប់​ពេលយប់​វិញ ។​

​ប្រភព​ដដែល​បាន​បន្តថា អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​កា​កាប់បំផ្លាញ​ព្រៃឈើ​លើ​ចង្កេះភ្នំ​ដងរែក​នេះ អាចជា​មន្ត្រី​យោធា​ម្នាក់​ដែល​អាជ្ញាធរ និង​ជំនាញ​ដឹង​អត្តសញ្ញាណ​រួច​ទៅ ហើយ​តែ​ព្យាយាម​គេច​មុខ សូម្បីតែ​ទូរស័ព្ទ​ក៏​បិទ​ដែរ មិនអាច​ទំនាក់ទំនង​ជាមួយ​បានឡើយ​៕

IMG_1310 IMG_1311 IMG_1313

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130