ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាកា​រវេ​ណេ​ហ្ស៊ូ​អេ​ឡា​ចោទប្រកាន់​តំណាងរាស្ត្រ​ច្រើន​នាក់​ពីបទ​ក្បត់ជាតិ​

​វេ​ណេ​ហ្ស៊ូ​អេ​ឡា ៖ តុលាការ​កំពូល​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ចោទប្រកាន់​សមាជិកសភា​គណបក្សប្រឆាំង​៤​នាក់​ពីបទ​ក្បត់ជាតិ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការចោទប្រកាន់​ស្រដៀង​គ្នា​នេះ​ប្រឆាំងនឹង​អ្នកតាក់តែង​ច្បាប់​ចំនួន​១០​នាក់​នៅក្នុង​ខែ​នេះ​។ វា​ជាការ​បង្កើន​ភាព​តានតឹង​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ជ្រាលជ្រៅ​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

​កងកម្លាំង​សន្តិសុខ​ធ្លាប់បាន​រារាំង​តំណាងរាស្ដ្រ​ពី​ការចូលរួម​ក្នុង​សភា​សម្រាប់​សម័យប្រជុំ​ថ្ងៃ​អង្គារ​ដោយ​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​អំពី​វត្តមាន​នៃ​ឧបករណ៍​ផ្ទុះ​នៅ​ខាងក្នុង​អគារ​។​
​តុលាការ​ជាន់ខ្ពស់​បាន​ចោទប្រកាន់​តំណាងរាស្ដ្រ​ឈ្មោះ Carlos Paparoni, Miguel Pizarro, Franco Casella និង Winston Flores ពីបទ​ក្បត់ជាតិ​និង​ញុះញង់​ការបះបោរ​។​ការចោទប្រកាន់​នេះ​ដែល​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ Facebook របស់​តុលាការ​គឺ​បានកត់សម្គាល់​ជា​ជំហាន​ចុងក្រោយ​បំផុត​ក្នុងការ​បង្ក្រាប​មួយ​របស់លោក​ប្រធានាធិបតី Nicolas Maduro លើ​សម្ព័ន្ធមិត្ត​របស់​មេ​ដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido បន្ទាប់ពី​ការបះបោរ​បរាជ័យ​កាលពី​ខែមេសា​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បានទទួល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ឈ្មោះ Franco Manuel Casella Lovaton នៅ​ស្ថានទូត​របស់ខ្លួន​ក្នុង​ទីក្រុង Caracas ដើម្បី​ផ្តល់​ការការពារ​និង​ទីជម្រក​។​ក្រសួង​នេះ​ដែល​បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ការពារ​សិ​ទិ្ធ​មនុស្ស​ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​នឹង​បន្ត​ធ្វើតាម​គោលនយោបាយ​មិន​ធ្វើ​អន្តរាគមន៍​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​មួយចំនួនទៀត​បាន​ជ្រកកោន​ក្នុង​ស្ថានទូត​បរទេស​នៅ​ទីក្រុង Caracas ឬ​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​មានការ​ចោទប្រកាន់​ស្រដៀង​គ្នា​នេះ​ពី​តុលាការ​។​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ មេដឹកនាំ​គណបក្សប្រឆាំង​បាន​ហៅ​ការចោទប្រកាន់​បែបនេះ​ថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​សង្គមនិយម​កំពុងកាន់​អំណាច​ដើម្បី​បិទ​សភា​៕

_106961707_628f0d3f-3535-4b17-845d-d6716c7d48dc

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130