ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជំនួប​រវាង ណាហ្គា និង YANGON ល្ងាច​នេះ បង្កប់​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​របស់ AFC

​កីឡា ៖ ជំនួប​បិទ​ពូ​ល F ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​បឋម​តំបន់​អាស៊ាន រវាង​ជើងឯក​លី​គ​កំពូល​កម្ពុជា ណាហ្គា​វើ​លដ៍ និង​ជើងឯក​មី​យ៉ាន់​ម៉ា Yangon United នៅ​ថ្ងៃ​ពុធ ទី​១៥ ឧសភា​នេះ នឹងមាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC ត្រូវបាន​ចារ​។​

​រឿង​ដ៏​អស្ចារ្យ​លើកដំបូង​ក្នុង​ពិភព​បាល់ទាត់​អាស៊ី​នោះ​គឺ ការប្រកួត​រវាង​ក្រុម​ទាំង​២ នឹងត្រូវ​កាត់សេចក្ដី​ដោយ​អាជ្ញាកណ្ដាល និង​ជំនួយការ​ទាំង​២​ជានា​រី ដែល​កន្លងមក​ការប្រកួត​នៅក្នុង​ក្របខណ្ឌ​ក្លិប​អាជីព​របស់​ទ្វីបអាស៊ី ពុំមាន​ការចាត់តាំង​នារី​ទាំង​៣​រូប​ដូច​នេះឡើយ ពោល​មាន​ត្រឹម​ជំនួយការ​អាជ្ញាកណ្ដាល​ជា​នារី​ប៉ុណ្ណោះ​។​

​ ​បើតាម​គេហទំព័រ​របស់ AFC បង្ហាញថា អាជ្ញាកណ្ដាល Yoshimi Yamashita ត្រូវ​ធ្វើការ​កាត់សេចក្ដី​អមដោយ Makoto Bozono និង Naomi Teshirogi ជា​ជំនួយការ ដែល​អ្នក​ទាំង​៣​ជា​ជនជាតិ​ជប៉ុន​ដូចគ្នា​។ ក្រុមការងារ​នារី​ទាំង​៣​រូប បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​កាយសម្បទា​ជាច្រើន​វគ្គ រួមទាំង​ការបំពេញ​តាម​លក្ខ​ណ្ឌ​កម្រិត​ខ្ពស់​ដូច​អាជ្ញាកណ្ដាល​បុរស​ផងដែរ​។ នេះ​ជា​មោទនភាព ហើយក៏​ជា​របត់​ថ្មី​មួយ សម្រាប់​អាជ្ញាកណ្ដាល​របស់​ទ្វី​អាស៊ី​ទាំងមូល​។​

​គួររំឭកថា ជំនួប​រវាង​ណាហ្គា​វើ​លដ៍ ទល់ Yangon United នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Thuwunna ទីក្រុង​យ៉ង់​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​១៥ ឧសភា ចាប់ពី​ម៉ោង​៧​យប់​តទៅ ម៉ោង​នៅ​កម្ពុជា​៕​អត្ថបទ​៖ CNCC

IMCR6888

60138052_434059147370226_2407582241765982208_n

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130