ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ម៉ឹង សំផន ជម្រុញ​ឲ្យ​ក្រុមការងារ​ត្រូវ​បង្កើន​ការគ្រប់គ្រង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ឱ្យបាន​ល្អ​

​ស្វាយរៀង ៖ លោក ម៉ឹង សំផន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​បាន​ថ្លែង​ទៅកាន់​អង្គ​បោះឆ្នោត​ជាង​១០០​នាក់​ថា​ក្រុមការងា​បក្ស​ត្រូវ​បង្កើន​ការគ្រប់គ្រង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ឱ្យបាន​ល្អ ដោយ​ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាពគ្នា​ឱ្យបាន​រឹងមាំ​ជំរុញ​ការដឹកនាំ​របស់​គណបក្ស​អោយ​ទទួលបាន​ជោគជ័យ​។​
​ការ​ថ្លែង​របស់លោក មុ​ឹ​ង សំផន​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកា​សទ​ទួ​ុ​ល​ស្គាល​ក្រុមការងារ​គណ​កម្ម​ធិ​ការ​កណ្ដាល​ចុះ​ជួ​ុ​យ​ក្រុង​បាវិត​និង​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទូទាំង​ខេត្ត​ដែលជា​អង្គ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង អាណត្តិ​ទី ៣​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៩​ដែលមាន​អង្គ​បោះឆ្នោត​ចូលរួម​ជាង​១០០​នាក់​ផងដែរ​។​
​លោក​បាន​ជម្រុញ​ដល់​អង្គ​បោះឆ្នោត​ថា ត្រូវ​បន្ដ​ជំរុញ​អប់រំ​ផ្សព្វផ្សាយ តាម​គ្រប់​រូបភាព​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ក្នុង​គ្រប់​ស្រទាប់​ប្រជាជន ពិសេស​ស្រទាប់​យុវជន អំពី​សភាពការណ៍​រីកចំរើន​របស់​ប្រទេសជាតិ អំពី​គោលនយោបាយ​នានា​របស់​គណបក្ស និង​រាជរដ្ឋាភិបាល​អំពី​ភាពជា​ម្ចាស់​របស់​ប្រជាជន និង​វាយបក​រាល់​ការឃោសនា​អកុសល​របស់​ពួក​ប្រឆាំង ដើម្បី​បង្កើន​ជំនឿ​របស់​ប្រជាជន​ចំពោះ​ការដឹកនាំ​របស់​គណបក្ស និង​រាំង​ស្កាត់​ឧបាយកល​បំផ្លិចបំផ្លាញ​របស់​ពួក​ប្រឆាំង និង​អមិត្ត​។ ត្រូវ​ចេះ​យកចិត្ត យក​ថ្លើម និង​សន្សំ​ពិន្ទុ​ជាមួយ​ប្រជាជន តាមរយៈ​ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ និង​តាមរយៈ​អំពើ​ល្អ​របស់​យើង ពិសេស​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទូទៅ នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​បក្ស​យើង ចំពោះ ប្រជាជន​។​
​លោក​បាន​បញ្ជាក់ថា​ដោយ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី ៣ នេះ ត្រូវធ្វើឡើង​ក្នុង​រយៈពេល ៨ ថ្ងៃ​ជាប់ៗ​គ្នា គឺ​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ ហើយ​ត្រូវ​បញ្ចប់ ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត ដូច្នេះ យើង​នៅសល់តែ ១០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ ដូចនេះ ក្នុង​រយៈពេល​នេះ ទាំង​ក្រុមការងារ ទាំង​ស្រុក​-​ក្រុង ត្រូវ​ប្រមូលផ្ដុំ​ធ្វើ​សកម្មភាព​ចាំបាច់​មួយចំនួន​៖​ត្រូវខិតខំ​ទប់ស្កាត់​រាល់​សកម្មភាព ដែល​ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​យើង ឬ​ក្នុង​ជួរ​បេក្ខជន ឬ​នៅក្នុង​ផ្ទៃក្នុង​របស់​គណបក្ស ។​និង​ណែនាំ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​យើង​ឱ្យ​ស្គាល់​លំដាប់​លេខ​រៀង​គណបក្ស លើ​សន្លឹកឆ្នោត និង​ណែនាំ​ការ​គូស​សន្លឹកឆ្នោត ព្រមទាំង​របៀប​បោះឆ្នោត​ឱ្យបាន ត្រឹមត្រូវ​។​ត្រូវ​រួមគ្នា​ម្ចាស់ការ​វាយបក​ឱ្យបាន​ទាន់ពេលវេលា រាល់​ការឃោសនា​មួលបង្កាច់ និង សកម្មភាព​បំផុសបំផុល ញុះញង់​អុជអាល​របស់​ក្រុមប្រឆាំង​តាម​គ្រប់​រូបភាព​ទៅតាម​មូលដ្ឋាន ។​
​លោក​បាន​បន្តទៀតថា​ការបោះឆ្នោត​ជ្រើសរ​សើ​ក្រុមប្រឹក្សា គឺជា​ការបោះឆ្នោត​អសកល​ដែល​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត​។ ការបោះឆ្នោត​នេះ មានការ​ខុសប្លែក​ពី​ការបោះឆ្នោត​សកល ដោយ​អ្នកបោះឆ្នោត​ម្នាក់ៗ ត្រូវ​បោះឆ្នោត​ពីរ​សន្លឹក ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា តាម​ប្រភេទ​នីមួយៗ និង​មាន​ហិប​ឆ្នោត​ចំនួន​ពីរ ៖​សន្លឹកឆ្នោត​ទី ១ មាន​ពណ៌​លឿង ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ក្រុង សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ ។​
​សន្លឹកឆ្នោត​ទី ២ មាន​ពណ៌​ស ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​ដាក់​ក្នុង​ហិប​មួយ​ផ្សេងទៀត ។ ដូចនេះ សូម​អង្គ​បោះឆ្នោត​ទាំងអស់ មេត្តា ប្រុងប្រយ័ត្ន​កុំឱ្យ​មានការ​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ​ឱ្យសោះ ។
​លោក​បាន​បន្តថា​សន្លឹក​ឆ្នោត​សម្រាប់​បោះ​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត មាន ៣ គណបក្ស ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឈរ​លេខ​រៀង​ទី ៣ ក្នុង​សន្លឹកឆ្នោត ។ ឯ​សន្លឹកឆ្នោត ជ្រើសរើស​ក្រុង​-​ស្រុក មានតែ ២ គណបក្ស​ប៉ុណ្ណោះ សម្រាប់​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី ១ ឯ​ស្រុក​-​ក្រុង ក្រៅពីនេះ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី ២ ត្រូវ​ចងចាំ​ឱ្យបាន​ច្បាស់លាស់ ។​
​លោក​បាន​ថ្លែង​បាន​បន្តទៀតថា​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ជា​អង្គ​បោះឆ្នោត​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​សុខភាព​របស់ខ្លួន​ឱ្យបាន​រឹងមាំ​ជាប់​ជានិច្ច និង​ប្រុងប្រយ័ត្ន​ឱ្យ​ហ្មត់ចត់​ទាំង​ការហូបចុក ទាំង ការធ្វើដំណើរ ទាំង​ការស្នាក់អាស្រ័យ ហើយ​ម្យ៉ាងទៀត​ត្រូវ​ថែរក្សា​ឯកសារ សម្រាប់​បម្រើការ​បោះឆ្នោត ដូចជា​៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ “​ប័ណ្ណ​សំគាល់ សមាជិក​ក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​” ឱ្យបាន​ម៉ត់ចត់ ករណី​បាត់ ឬ​ខូច ត្រូវរាយការណ៍ជូន​ថ្នាក់ដឹកនាំ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ព្រោះ​ចំណុច​នេះ​សំខាន់​ណាស់​។​

 

855003207_228560 853506576_292595 853505132_291266 855002957_229132 855005083_228415 853238133_397637

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130