ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Trump នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​នា​ខែមិថុនា​

​អាមេរិក ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​នៅ​ខែមិថុនា ខាងមុខនេះ ដើម្បី​ជំរុញ​ចំណងទាក់ទង​ទ្វេភាគី​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CGTN​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​សេត​វិមាន​បាន​និយាយថា “​លោក​ប្រធានាធិបតី​អាមេរិក Trump នឹងធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Moon Jae-in រួមជាមួយ​ការធ្វើដំណើរ​របស់លោក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ចុងខែ​មិថុនា​ផងដែរ​” ។​

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បន្តថា “Trump និង Moon” នឹង​បន្ត​ការសម្របសម្រួល​គ្នា​យ៉ាង​ជិតស្និទ្ធ​របស់​ពួកគេ​លើ​កិច្ចប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​ឲ្យ​បាន​ពេញលេញ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សេត​វិមាន​បាន​បញ្ជាក់ថា មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​វិធី​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ទ្វេភាគី​និង​មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​ផងដែរ​៕

2ff1b32b70004bda8f6a9b9ce2ca80d8

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130