ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​ទៅបុក​មនុស្ស​៣​នាក់​បណ្តាល​រងរបួស​

​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង បាន​បើក​បុក​រះ​ជា​បន្តបន្ទាប់ រួច​រេ​ចង្កូត​ជ្រុល​ទៅ​មនុស្ស​៣​នាក់​នៅ​ក្នុងផ្ទះ​របួសធ្ងន់​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
​រថយន្ត​បង្ក​ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 7347​បេ​ី​កបរ​ដោយ​ឈ្មោះ​វ៉ា ហៀ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
​រថយន្ត​រងគ្រោះ​ទី​១​ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 5422 ។
​រថយន្ត​រងគ្រោះ​ទី​២​កូ​រេ​មួយ​តោន​កន្លះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R 1343​។
​រថយន្ត​រងគ្រោះ​ទី​៣​ជា​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO 5240 ។
​ជនរងគ្រោះ​ចំនួន​៣​នាក់​នោះ​
១/​ឈ្មោះ​សរ សាលី​អាយុ​៧០​ឆ្នាំ​ជា​ភ្ញៀវ​មក​ទិញ​ម្ហូប​នៅ​កន្លែង​កេ​ី​ត​ហេតុ​របួសធ្ងន់​។
២/​ឈ្មោះ​ឯក ស្រី​ពេជ្រ ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​ជា​អ្នក​បាន​និង​នំ​បញ្ចុក​។
៣/​ឈ្មោះ​សាន ធុ​ទ្ធា​រី​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​អ្នក​ជួយ​លក់​បាយ​និង​នំ​បញ្ចុក​។
ប្រភពព័ត៌មាន​ពីសា​ក្សី​នៅក្បែ​កន្លែង​កេ​ី​ត​ហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កេ​ី​ត​ហេតុ​រថយន្ត​ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ដឹក​ដី​បេ​ី​ក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​លិចទៅ​កេ​ី​ត​បាន​បុក​រថយន្ត​ហុ​ី​យ៉ាន់​ដាយ​ពណ៌​ខៀវ​មួយគ្រឿង​រួច​បាន​ជ្រុល​បុក​រថយន្ត​កូ​រេ​ពណ៌​ខៀវ​ដែល​ចត​ឈប់​នៅ​ចិ​ញ្ចេ​ី​ម​ផ្លូវ​ខាងស្តាំ​បណ្តាល​ឲ្យ​ខ្ទាត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​រង​ការខូចខាត​និង​បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់​សង្ស័យ​បាក់ដង​កាំបិត​និង​ប្រុស​ស្រី​៣​នាក់​ទៀត​របួសស្រាល​។

​ប្រភព​បន្តថា​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ដែល​កំពុង​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជេ​ី​ង​ផុត​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ទៀត​ក៏​ជ្រុល​ទៅបុក​ផ្ទាំង​ប៉ាណូ​របស់​អរ​គី​ដេ​KTV​បណ្តាល​ឲ្យ​បាក់​បង្គោល​ដែក​មួយ​ដេ​ី​ម​និងរ​ហែកក្រដាស​ផ្ទាំង​ប៉ាណូរ​។

​ក្រោយពេល​កេ​ី​ត​ហេតុ​បុរស​ដែល​រង​បួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ព្រ​កុសុមៈ​ហៅ​មន្ទី​ពេទ្យ​លោកសង្ឃ​រីឯ​តៃកុង​រថយន្ត​បង្ក​និង​រថយន្ត​រង​គ្រឿ​ត្រូវបាន​សមត្ថកិច្ច​ឲ្យ​នៅ​កន្លែង​កេ​ី​ត​ហេតុ​បណ្តោះអាសន្ន​សិន​រងចាំ​ចំណាត់​ការបន្ត​៕

 

853436430_330607 853235261_398638 853436199_331184 853239381_398290 853235973_395416

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130