ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក កែ គឹមយ៉ាន ៖​រួមគ្នា​ដើម្បី​ដណ្តើម​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣

​ខេត្តបន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​គណ​:​អចិន្ដ្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី តំណាងរាស្ត្រ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណបក្ស​ឈាន​ឆ្ពោះទៅ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​គណបក្ស​ខេត្តបន្ទាយមានជ័យ ដែលមាន​សមាជិក​-​សមាជិកា​ចូលរួម​ជិត​១០០០​នាក់ នៅ​ទីស្នាក់ការ​បក្ស​ខេត្តបន្ទាយមានជ័យ​។

​ក្នុងឱកាស​នេះ​ផងដែរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​នាំយក​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេច​ក្រឡាហោម ស ខេង និង​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​។​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែង​ដោយ​ឯកភាព​ទាំងស្រុង​លើ​លទ្ធផល និង​ទិសដៅ​ការងារ​បន្ត និង​សូម​កោត​ស​សើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​គណបក្ស​គ្រប់ផ្នែក អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​ថ្នាក់ កងកំលាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ​ដែល​រក្សាបាន​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ចូលរួម​ថែរក្សា​បាន​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម​ទប់ស្កាត់បាន​នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន ពី​សំណាក់​ពួក​អគតិ​-​អមិត្ត និង​បាន​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះធម្មជាតិ​ពិសេស​ខ្យល់​កន្ត្រាក់​។

​ជាមួយគ្នានេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​សំណូមពរ​ដល់​ឲ្យ​បន្ត​កសាង​ពង្រឹង​បក្ស​ឲ្យ​បាន​រឹងមាំ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​លើកកម្ពស់​ផលប្រយោជន៍​ប្រជាជន និង​បន្ត​ពង្រឹង​ការឯកភាព​ផ្ទៃក្នុង​ឈរលើ គោលជំហរ សកម្មភាព កំណែទម្រង់​ស៊ីជម្រៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​បន្តដំណើរ​រួមគ្នា​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ជូន​គណបក្ស​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បន្ត​សន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​ជូន​ប្រទេសជាតិ និង​វិបុលភាព​សុខដុមរមនា​ជូន​ប្រជាជន​យើង​។
​ជាមួយគ្នានេះដែរ ក៏មាន​ការផ្ទេរ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តបន្ទាយមានជ័យ​ជូន​ឯកឧត្តម អ៊ុំ រាត្រី ជំនួស​ឯកឧត្តម សួន បវរ ដែល​ត្រូវ​ទៅកាន់​តួនាទី​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​៕

IMG_1369

IMG_1344 IMG_1347

IMG_1360 (1) IMG_1362 (1)

IMG_1345

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130