ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​១៥​ឆ្នាំ​

​ភ្នំពេញ ៖ តុលាការក្រុង​ភ្នំពេញ​កា​លពី​ម្សិលមិញ បានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​រួមភេទ​ជាមួយ​អនីតិជន អាយុ ក្រោម ១៥​ឆ្នាំ ។

​ជនជាតិ ចិន រូប នេះ ឈ្មោះ ឈី​វ ឆាង​អ៊ឺ​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់​ចល័ត មាន​ស្រុកកំណើត ភូមិ​ជី​ង​ពូក ស្រុកថៃ​សាន ក្រុង​តា​អាន់ ខេត្ត​ជី​លីង និង​មាន ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៣B-១៥B ផ្លូវ​ណត​ប្រ៊ី​ត ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០​ខែឧសភា​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​សូមជម្រាបថា កាលពី​អំឡុង​ចុងខែ​មេសា​កន្លង​ទៅដល់​ថ្ងៃទី​១០ ខែឧសភា ជនជាតិ ចិន និង​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ​បាន​ស្គាល់គ្នា​និង​បាន​ទាក់ទង​គ្នា​ជា​ញឹកញាប់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​វី​ឆាត​(Wechat)​។​ក្រោយមក​ជនជាតិ​ចិន​បាន​ឆាត​ឲ្យ​ក្មេងស្រី​រងគ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​ឈ្មោះ ឡាន់ ធាន ស្ថិតនៅ​ផ្លូវ​ណត​ប្រ៊ី​ត ខណ្ឌ​សែន​សុខ និង​បាន​លួងលោម​រួមភេទ​បាន​ចំនួន​២​ដង ដោយមាន​ថតរូប​ទុក និង​បាន​សន្យាថា​នឹង​ទិញ​ចិ​ញ្ជៀ​ន​ឲ្យ ហើយនឹង​ចូល​ស្តីដណ្តឹង​រៀបការ និង​នាំទៅ​រស់នៅ​ប្រទេស​ចិន​ថែមទៀត ៕

 

photo_2019-05-16_10-10-58-576x1024

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130